​ប្រព័ន្ធសម្ពាធទាប និង​ឥទ្ធិពល​ព្យុះទីហ្វុង «សាវឡា» បណ្តាល​ឱ្យកម្ពុជា​មានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់

  • 2023-08-28 02:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹងថា កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីប្រព័ន្ធសម្ពាធទាប​អូសបន្លាយ​លើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយ​នឹង​ឥទ្ធិពល​ខ្សោយ​ពីព្យុះទីហ្វុងឈ្មោះ «សាវឡា» ស្ថិតនៅខាងកើត​នៃភាគខាងជើង​ប្រទេសហ្វីលីពីន ​ដែលព្យុះនេះ​នឹង​ដើរចូលដល់​ភាគអាគ្នេយ៍​ប្រទេសចិន​នៅថ្ងៃទី២កញ្ញា។

ស្ថានភាព​បែបនេះ ​នឹង​ធ្វើឱ្យ​តំបន់​ទំនាប​កណ្តាល ខ្ពង់រាប និងមាត់សមុទ្រ មាន​ភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះ​នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក និង​រលកសមុទ្របង្គួរ៕

អត្ថបទ៖ សំភី