Neymar ថា រូបគេនិង Messi ហាក់រស់នៅក្នុងឋាននរក អំឡុងពេលលេងឱ្យ PSG នៅទឹកដីបារាំង

  • 2023-09-05 07:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធប្រេស៊ីល Neymar បាននិយាយថារូបគេ ហាក់បានរស់នៅក្នុងឋាននរក ជាមួយអតីតមិត្តរួមក្រុម Lionel Messi កំឡុងពេលពួកគេ លេងជាមួយគ្នានៅ Paris Saint-Germain។

កីឡាករទាំង 2 បានចាកចេញពី PSG នៅរដូវក្តៅនេះ ដោយ Messi ចូលរួមជាមួយក្លឹប Inter Miami CF ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយ Neymar បានផ្លាស់ទៅក្លឹប Al Hilal របស់ Saudi Pro League ក្នុងតម្លៃផ្ទេរ 90 លានអឺរ៉ូ (98.6 លានដុល្លារ)។

នៅពេលសួរថាតើ Neymar មានអារម្មណ៍យ៉ាងណាចំពោះការឃើញមិត្តល្អរបស់ខ្លួន Messi លើកពាន World Cup ជាមួយអាហ្សង់ទីននៅឆ្នាំ 2022 ពេលនោះ Neymar បានប្រាប់កាសែត Globo's Esporte Espetacular នៅក្នុងបទសម្ភាសន៍មួយដែលបានផ្តល់ឱ្យកាលពីខែមិថុនា ថា "ខ្ញុំសប្បាយចិត្តណាស់សម្រាប់ឆ្នាំដែល Messi មាន ប៉ុន្តែក្នុងពេលតែមួយ ពេលវេលាដ៏សោកសៅ Messi ហាក់កំពុងនៅឋានសួគ៌ជាមួយក្រុមអាហ្សង់ទីន ឈ្នះអ្វីៗគ្រប់យ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅប៉ារីស ប្រៀបដូចរស់នៅនរក ពួកយើងបានឆ្លងកាត់នរក ទាំងគាត់ និងខ្ញុំ”។

Messi និង Neymar ដែលពីមុនធ្លាប់លេងជាមួយគ្នានៅ Barcelona បានឈ្នះពានលីគនៅ PSG ប៉ុន្តែមិនបានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ដល់ក្លឹបអ្នកមានបារាំងមួយនេះទេ។Messi បានរកឃើញថាពិបាកក្នុងការសម្របខ្លួន នៅទីក្រុងប៉ារីស ហើយបានសារភាពកាលពីខែមិថុនា ថាមានទំនាក់ទំនងមិនល្អ ជាមួយនឹងក្រុមអ្នកគាំទ្រ PSG ក្នុងអំឡុងពេលពីររដូវកាលរបស់រូបគេនៅលីកកំពូលបារាំង។ កីឡាករទាំងពីរត្រូវបានអ្នកគាំទ្រ PSG សើចចំអក បន្ទាប់ពីក្រុម PSG ធ្លាក់ចេញពី Champions League ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

Neymar ដែលបានខកខានពាក់កណ្តាលរដូវកាលមុនជាមួយនឹងរបួសកជើងបាននិយាយថា "យើងមានការខកចិត្ត ដោយសារតែ យើងនៅទីនោះដើម្បីព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាជើងឯក ព្យាយាមបង្កើតប្រវត្តិសាស្ត្រ" ។ "នោះហើយជាមូលហេតុដែលយើងចាប់ផ្តើមលេងជាមួយគ្នាម្តងទៀត យើងមកជាមួយគ្នានៅទីនោះ ដូច្នេះយើងអាចបង្កើតប្រវត្តិសាស្ត្រ។ ជាអកុសល យើងមិនបានបង្កើតវាទេ"។

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម
អត្ថបទថ្មី