អ្នក​និយម​លេង​កីឡា​ប៊ីយ៉ា​ Pool​ អាច​ទៅ​កន្លែង​នេះ​បាន​មាន​ទាំង​កីឡា​ និង​កាហ្វេ​

  • 2023-09-22 10:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​លេង​កីឡា​ប៊ីយ៉ា​ Pool និង​ Chinese Pool បែប​កម្សាន្ត​ ហើយចូលចិត្តកាហ្វេ​​ អាហារសម្រន់ឆ្ងាញ់ៗ ​និងបរិយាកាស​ល្អ​អាច​ទៅ​ Chao Doi​ coffee ដែលទើប​បើក​ថ្មី​ៗនៅក្រោយ​សាលាបឋមសិក្សា​សន្ធរម៉ុកបាន។​

លោក​ស្រី​ ដាវ​ ពុទ្ធីតា​ ម្ចាស់​ហាង​

លោក​ស្រី​ ដាវ​ ពុទ្ធីតា​ ម្ចាស់​ហាង​ Chao Doi​ coffee​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មើល​ឃើញ​ពី​ការ​ពេញ​និយម​លើ​ប្រភេទ​កីឡា​ប៊ីយ៉ា​ Pool ​និង​ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា​ផ្ទុះ​ខ្លាំង​ទើប​ធ្វើ​ឲ្យ​លោក​ស្រី​បង្កើត​កន្លែង​កាហ្វេ​រួម​និង​កន្លែង​លេង​ប៊ីយ៉ា​កម្សាន្ត​នេះ​ជា​មួយ​គ្នា។​

បុគ្គលិក​ទទួល​ភ្ញៀវ​

កាន់​តែ​ពិសេស​នោះ​ Chao Doi​ coffee​ មិន​ត្រឹម​តែ​នាំ​មក​នូវ​រសជាតិ​ថ្មី​នោះ​ទេ​ ពោល​បរិយាកាស​កាន់​តែ​ល្អចំពោះ​យុវវ័យ​ និង​មហាជន​ជជែក​ពិភាក្សា​ការងារ​ផង​ដែរ។​ មួយ​វិញ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​លេង​ប៊ីយ៉ា​ Pool ​កម្សាន្ត​កែ​អផ្សុក​ និង​ញុំ​កាហ្វេ​ អាហារសម្រន់​ឆ្ងាញ់ៗ​គឺ​មក​ទី​នេះ​បាន​ ២៤​ ម៉ោង​ និង​មិន​ខុស​បំណង​ឡើយ។​

បុគ្គលិក​ទទួល​ភ្ញៀវ​
បុគ្គលិក​ទទួល​ភ្ញៀវ​

បញ្ជាក់​ដែរ​ថា​ ហាង​កាហ្វេ​ Chao Doi ​coffee នេះ​ទើប​តែ​បើក​សម្ពោធ​ដំបូង​នោះ​ទេ​នៅ​កម្ពុជា។​ កន្លែង​លេង​ប៊ីយ៉ា​ Pool ​មួយ​នេះ​មាន​ទីតាំង​ក្រោយ​សាលាបឋមសិក្សា​សន្ធរម៉ុក​ និង​បើក​ទទួល​ភ្ញៀវ​ ២៤​ម៉ោង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី