តើ iPhone 15 អាចជួយស្រោចស្រង់​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​បានវិញឬអត់?

  • 2023-10-17 02:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ស្មាតហ្វូន​សាកល​បាន​ធ្លាក់ចុះ ៨% នៅ​ត្រីមាស​ទី៣ ឆ្នាំ​២០២៣ ដោយ​វាជាចំនួន​ធ្លាក់ចុះ​ខ្លាំងបំផុត​ ក្នុងរយៈពេល ១ទសវត្សរ៍មកនេះ។ នេះបើយោងតាម​ទិន្នន័យរបស់​ក្រុមហ៊ុន Counterpoint Research។

ប្រេនស្មាតហ្វូនធំៗចំនួន៥ ដែលមានដូចជា Apple, Samsung, Xiaomi, OPPO និង vivo សុទ្ធតែបាន​ធ្លាក់ចុះ។ ក្នុងនោះ Samsung បាន​ធ្លាក់ចុះការលក់​ដល់ ១៣% ឯណោះ។ ចំណែក​ Apple ដែល​ទើបបញ្ចេញ iPhone 15 វិញ ក៏មិនទាន់សមប្រកបដែរ ពោលគឺ​ iPhone ស៊េរីថ្មីនេះ លក់មិនបានច្រើន ដូច​ iPhone 14 នៅប្រទេសចិន ក្នុងរយៈពេល ១៧ថ្ងៃដំបូង​ផងដែរ។

ទោះ​ជាយ៉ាងណា ក្រុមហ៊ុន​ស្រាវជ្រាវ​លំដាប់ពិភពលោក​មួយនេះ បាន​បង្ហាញ​ក្តីរំពឹងថា iPhone 15 នឹង​អាច​ជួយ​ស្រោចស្រង់​ទីផ្សារស្មាតហ្វូនឱ្យបានកើនឡើង​វិញ នៅ​ទីផ្សារអាមេរិក អឺរ៉ុប និងកូរ៉េ បើទោះជាជួបការលំបាកនៅទីផ្សារ​ចិនក៏ដោយ បន្ទាប់ពីឃើញ​ភាពខ្លាំងនៃការលក់​ក្នុងខែកញ្ញាកន្លងទៅ។

គួរកត់សម្គាល់ថា ក្នុងត្រីមាស​ទី៣ ឆ្នាំ​២០២៣ Apple បានជួបឧបសគ្គ​នៃការលក់ iPhone 15 នៅប្រទេសចិន ដោយសារតែវត្តមានរបស់ Huawei Mate 60 Pro ជាស្មាតហ្វូន​ដែល​បំពាក់​ឈីប​ផលិតក្នុងស្រុក ហើយ​អាច​ភ្ជាប់​ជាមួយផ្កាយរណប​បានទៀតផង៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សំភី