មកដឹង​លម្អិត​អំពី ​«មន្ទីរពេទ្យ​ជាតិ តេជោសន្តិភាព» ដែល​ធំជាងគេ​បង្អស់​នៅកម្ពុជា

  • 2023-10-24 07:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាមន្ទីរពេទ្យដែលធំជាងគេនៅកម្ពុជា បានសាងសង់លើផ្ទៃក្រឡា ៧៥៨០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សមត្ថភាពទទួលសម្រាប់ទទួលអ្នកជំងឺបាន ៩៤៩៦ គ្រែ អគាររបស់មន្ទីរពទ្យមាន ចំនួន ១១ អគារក្នុងនោះរួមមាន៖

-អគាររដ្ឋបាល និងផ្គត់ផ្គង់ (អគារ A) មាន៖ កម្ពស់សរុបចំនួន ០២ជាន់ និងមានក្រឡាផ្ទៃសរុបចំនួន ២,៨៣៥ ម៉ែត្រការ៉េក្នុងនោះមានការិយាល័យរដ្ឋបាល, ការិយាល័យគណនេយ្យ, ការិយាល័យបច្ចេកទេស, ការិយាល័យគណៈនាយកមន្ទីរពេទ្យ និងបន្ទប់គ្រប់គ្រងព័ត៌មានវិទ្យា សាលប្រជុំតូចដែលអាចផ្ទុកមនុស្សបាន ២៨នាក់ និងសាលប្រជុំដ៏ធំមួយ ដែលផ្ទុកមនុស្សបានចំនួន៣៤៥នាក់ និងឃ្លាំងចំនួន០២។

-អគារស្នាក់នៅសម្រាប់បុគ្គលិក (អគារ S) មានកម្ពស់ ០២ជាន់ និងមានក្រឡាផ្ទៃសរុបចំនួន ៤២០៥ ម៉ែត្រការ៉េ មានបន្ទប់ចំនួន ៤៨បន្ទប់ បំពាក់គ្រឿងសង្ហារឹមយ៉ាងប្រណិត ដែលអាចឱ្យបុគ្គលិកស្នាក់នៅបាន ២២៦នាក់។

-អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (អគារE) ដើម្បីស្របតាមប្រព័ន្ធស្តង់ដារមន្ទីរពេទ្យអន្តរជាតិ និងបទដ្ឋានបច្ចេកទេស អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់មានកម្ពស់ ០៣ជាន់ ក្រឡាផ្ទៃសរុបចំនួន៧,៤៨៨ ម៉ែត្រការ៉េ ដែលមានគ្រែសរុបចំនួន ១៤៤ គ្រែ ដោយជាន់ផ្ទាល់ដីមានផ្នែកសង្គោះបន្ទាន់ បន្ទប់វះកាត់តូច បន្ទប់កាំរស្មីអ៊ិច និងអេកូសាស្រ្ត ឱសថស្ថាន កន្លែងផ្តល់ព័ត៌មាន កន្លែងចុះឈ្មោះ បញ្ហារបង់ប្រាក់ ការិយាល័យ ប.ស.ស. ការិយាល័យមូលនិធិសមធម៌ និងហាងកាហ្វេ។

-ជាន់ទី១ ជាន់ទី២ និងជាន់ទី៣ មានផ្នែកមន្ទីរពិសោធន៍ ផ្នែកពិគ្រោះជំងឺក្រៅ កន្លែងពិនិត្យសុខភាព ផ្នែកសម្ភព និងរោគស្រ្តី បន្ទប់វះកាត់សម្ភព បន្ទប់សង្គ្រោះទារក បន្ទប់ចាក់វ៉ាក់សាំង បន្ទប់ងូតទឹកទារក បន្ទប់វះកាតទូទៅ បន្ទប់ឆ្លុះ ក្រពះ ពោះវៀន បន្ទប់ CT scan និង MRI ផ្នែកប្រពោធនកម្មសល្យសាស្រ្ត និងផ្នែកប្រពោធនកម្មក្រោយវះកាត់ ព្រមទាំងមានចំណតឧទ្ធម្ភាគចក្រនៅជាន់ដំបូលអគារផងដែរ។

បច្ចុប្បន្នមន្ទីរពេទ្យជាតិ តេជោសន្តិភាព មានបុគ្គលិកសរុប ៦៩៨នាក់ ស្រី៣៤៨នាក់ មានបុគ្គលិកសុខាភិបាលចំនួនសរុប ៥០៥នាក់ ក្នុងនោះមន្រ្តីរាជការសរុបចំនួន ៣៩៨នាក់ (សុខាភិបាល ៣៩០នាក់ មិនមែនសុខាភិបាល ៨នាក់) មន្រ្តីជាប់កិច្ចសន្យា ចំនួន៣០០នាក់ (សុខាភិបាលចំនួន ១១៥នាក់ បុគ្គលិកសម្រាប់កិច្ចការរដ្ឋបាល គណនេយ្យ សរុបមានចំនួន ៧៥នាក់ បុគ្គលិកសុខាភិបាលតាមមុខជំនាញមាន វេជ្ជបណ្ឌិតឯកទេស ៤០នាក់ វេជ្ជបណ្ឌិតទូទៅ ១២៦នាក់ ទន្តបណ្ឌិត ២នាក់ ឱសថការី ១៩នាក់ គិលានុបដ្ឋាក ២០១នាក់ ឆ្មប ៨៤នាក់ បច្ចេកទេសមន្ទីរពិសោធន៍ ២៨នាក់ បច្ចេកទេសវិទ្យុសាស្រ្ត ៣នាក់ ព្យាបាលដោយចលនា ១នាក់ និងសុខភាពសាធារណៈ ១នាក់ និងបុគ្គលិកផ្សេងៗ សរុបចំនួន ១០៨នាក់៕

ប្រភព៖ ក្រសួងសុខាភិបាល

អត្ថបទថ្មី