ដឹ អូឡាំព្យាស៊ីធី អបអរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយការបរិច្ចាគឈាម
- 2025-04-11 09:11:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹ អូឡាំព្យាស៊ីធី អបអរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយការបរិច្ចាគឈាម
ចន្លោះមិនឃើញ
ភ្នំពេញ ខែមេសា ឆ្នាំ ២០២៥ — ដឹ អូឡាំព្យាស៊ីធី បានប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងព្រឹត្តិការណ៍បរិច្ចាគឈាម និងពិធីបុណ្យសង្ក្រាន្តដ៏រស់រវើក ដោយប្រារព្ធពិធីនេះជាមួយនឹងកម្មវិធី ប្រពៃណី និងសប្បុរសធម៌។ ក្រោមកិច្ចសហការជាមួយមូលនិធិឈាម នី មុន្នីនាថ ដឹ អូឡាំព្យាស៊ីធី បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ក្រោមប្រធានបទ «ចូលឆ្នាំហើយ តោះធ្វើបុណ្យរួមគ្នា ដោយការបរិច្ចាគឈាម»។ ក្នុងឱកាសនេះ កម្មវិធីនៅផ្សារទំនើប អូឡាំព្យា មានការលេងល្បែងប្រជាប្រិយ និងកម្មវិធីប្រពៃណីខ្មែរ ដែលបន្ថែមបរិយាកាសដ៏រស់រវើកដល់ការប្រារព្ធពិធី។
រួមគ្នាជាមួយសាលាអន្តរជាតិ Zhong Ying, សុវណ្ណាភូមិ ឡាយហ៏ និងអ្នកឧបត្ថម្ភផ្សេងទៀត គំនិតផ្តួចផ្តើមការបរិច្ចាគឈាមនេះមានអ្នកចូលរួមជាង ២៥០ នាក់ ដែលឆ្លុះបញ្ចាំងពីការចូលរួមក្នុងសហគមន៍ដ៏រឹងមាំក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅចុងសប្តាហ៍នេះ កន្លែងសហគមន៍នេះក៏បានរៀបចំការអបអរសាទរពិធីបុណ្យសង្ក្រាន្តដែលមានការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំកម្សាន្តពេញមួយថ្ងៃ រួមជាមួយនឹងការសម្តែងពិសេសៗរួមមាន ល្បុក្កតោ និង ល្ខោនយីកេ «ទុំ ទាវ» ដែលជុំរុញឲ្យមានការរួបរួម និងទាក់ទាញអ្នកចូលរួមយ៉ាងច្រើនមកកាន់តំបន់នេះ។
អ្នកស្រី ជិន ធីតា ប្រធាននាយកដ្ឋានផ្នែកជួល និងទីផ្សារ នៃ ដឹ អូឡាំព្យាស៊ីធី មានការលើកឡើង «ចក្ខុវិស័យរបស់យើងសម្រាប់ ដឹ អូឡាំព្យាស៊ីធី គឺជាកន្លែងតែមួយសម្រាប់វប្បធម៌ សហគមន៍ និងពាណិជ្ជកម្មធ្វើការរួមគ្នា។ មិនថាតាមរយៈហាងទំនិញ ការទទួលទានអាហារ ឬព្រឹត្តិការណ៍សាធារណៈ យើងមានគោលបំណងផ្តល់ជូននូវបទពិសោធន៍ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងការវិវត្តនៃទីក្រុងភ្នំពេញ។»
ដឹ អូឡាំព្យាស៊ីធី បានក្លាយជាមជ្ឈមណ្ឌលសហគមន៍សកម្ម ដែលមានការរៀបចំការផ្តួចផ្តើម CSR ការប្រារព្ធពិធីអបអរ និងសកម្មភាពរំលឹក ដែលទាក់ទាញអ្នកទស្សនាមកផ្សារទំនើប អូឡាំព្យា។ ដឹ អូឡាំព្យាស៊ីធី ជាតំបន់អភិវឌ្ឍចម្រុះដែលបង្ហាញពីបទពិសោធន៍នៃការរស់នៅរួមបញ្ចូលហាងទំនិញកណ្តាលទីក្រុងភ្នំពេញ។
មជ្ឈមណ្ឌលទីក្រុងដ៏រស់រវើកនេះបានស្វាគមន៍ Korean Air នាពេលថ្មីៗនេះ ហើយជាកន្លែងសម្រាប់ជម្រើសភោជ្ជនីយដ្ឋាន និងភេសជ្ជៈ (F&B) ជាច្រើន ដែលលើកដង្កើនសហគមន៍នេះ ដែលកំពុងរីកចម្រើនជាមួយនិងម៉ាកល្បីៗ។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ខ្លួនចំពោះសុខុមាលភាពសហគមន៍ និងការឱ្យតម្លៃលើវប្បធម៌ ដឹ អូឡាំព្យាស៊ីធី នៅតែបន្តគាំទ្រដល់ការប្រារព្ធពិធីរួមរួមដែលអបអរសាទរវប្បធម៌របស់ប្រទេសកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅទីក្រុងដែលផ្តោតលើសុខមាលភាពដ៏រស់រវើក។