ចូលដល់ខែកត្តិកធ្លាក់ខ្យល់! ក្រសួងប្រកាស​ពីល្បឿនខ្យល់​​នៅកម្ពុជា ដែល​ទទួលឥទ្ធិពល​ប្រព័ន្ធសម្ពាធខ្ពស់ និង​ខ្យល់មូសុងឦសាន

  • 2023-11-14 02:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា ប្រព័ន្ធ​សម្ពាធខ្ពស់​ពី​ប្រទេសចិន បន្តលាតសន្ធឹង​គ្របដណ្តប់​មកលើកម្ពុជា ជាមួយ​នឹង​ខ្យល់​មូសុងឦសាន​បង្កើន​ល្បឿនបក់​ពីមធ្យម​ទៅខ្លាំង។ នេះបើតាមការការព្យាករអាកាសធាតុ​របស់ក្រសួង​ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ខែវិច្ឆិកា ឆ្នាំ​២០២៣។

-សម្រាប់តំបន់វាលទំនាប​ មាន​សីតុណ្ហភាព​អប្បបរមាពី ២៤ ដល់​២៦អង្សារសេ ហើយខ្យល់បក់​មកពី​ទិសឦសាន​ ក្នុងល្បឿន​ពី ៤-៦ម៉ែត្រ/វិនាទី។

-តំបន់ខ្ពស់រាប មានសីតុណ្ហភាព​អប្បបរមាពី ២២-២៤អង្សារសេ ហើយខ្យល់បក់​មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី។

-តំបន់មាត់សមុទ្រ មានសីតុណ្ហភាព​អប្បបរមាពី ២៣-២៥អង្សារសេ ហើយខ្យល់បក់​មកពីទិសឦសាន​ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី