ក្រុមកីឡាប៊ីយ៉ាកម្ពុជា៖ ចំណាយធំចេញទៅប្រកួតជើងឯកពិភពលោកនៅចិនប្រជែងមុខមាត់ជូនកម្ពុជា
- 2023-12-01 04:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកីឡាប៊ីយ៉ាកម្ពុជា៖ ចំណាយធំចេញទៅប្រកួតជើងឯកពិភពលោកនៅចិនប្រជែងមុខមាត់ជូនកម្ពុជា
ចន្លោះមិនឃើញ
ក្រុមកីឡាករប៊ីយ៉ាកម្ពុជា ចំនួន ៥រូប និងគ្រូបង្វឹក ប្រតិភូ បានចេញទៅដំណើរទៅប្រទេសចិនហើយកាលពីយប់មិញនេះ ដើម្បីចូលរួមវគ្គផ្ដាច់ព្រ័ត្រ World Chinese Pool 8 Ball ពិភពលោក ខណៈការចំណាយផ្សេងៗជាបន្ទុករបស់សហព័ន្ធ និងកីឡាករផ្ទាល់។
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានឲ្យដឹងថា សហព័ន្ធបញ្ជូនកីឡាករឆ្នើម ៥រូបរួមមាន ម៉ែន សុផានិត នាង តុលា ដួង ប៊ុនធឿន លន់ សៅជេត្តភាម លាវ លាងឡុង និងលោក អេង ស៊ីថន គ្រូបង្វឹកសម្រាប់ចូលរួមព្រឹត្តិការណ៍ World Chinese Pool 8 Ball វគ្គផ្ដាច់ព្រ័ត្រនេះ។
ការប្រកួតនេះគឺធំ និងមានប្រទេសចូលរួមប្រមាណ ៥០ជុំវិញពិភពលោក ស្របពេលជើងខ្លាំងមកពីគ្រប់ទិសទីមកធ្វើការប្រកួត។ យ៉ាងណាជារឿងអស្ចារ្យសម្រាប់កីឡាករកម្ពុជាដែលបានឆ្លងផុតវគ្គជម្រុះកន្លងទៅហើយឈានមកដល់វគ្គផ្ដាច់ព្រ័ត្រមួយនេះ។ លោកជឿជាក់ថាក្រុមកម្ពុជានឹងធ្វើបានល្អ ឬដណ្ដើមបានចំណាត់ថ្នាក់ល្អមួយ ព្រោះការហ្វឹកហាត់ ឆន្ទៈ របស់កីឡាករគឺចង់ឈ្នះខ្លាំងក្នុងព្រឹត្តិការណ៍មួយនេះ។
អគ្គលេខាធិការខាងលើនេះ លើកឡើងពីការលំបាក និងបញ្ហាប្រឈមមួយចំនួនផងដែរជុំវិញការចេញទៅប្រកួតនេះគឺគ្មានអ្នកឧបត្ថម្ភ ដូច្នេះការចំណាយផ្សេងៗគឺជាបន្ទុករបស់សហព័ន្ធ និងកីឡាករផ្ទាល់។ លោកសំណូមពរដល់គ្រប់មជ្ឍដ្ឋានមិនថាវិស័យឯកជន ឬស្ថាប័នណានោះទេស បើស្រឡាញ់ ចង់ចូលរួមលើកស្ទួយវិស័យកីឡាមួយនេះឲ្យរឹតតែមានភាពល្បីល្បាញ និងរីកចម្រើនសូមជួយដល់សហព័ន្ធ ឬកីឡាករផ្ទាល់ក៏បានដើម្បីឲ្យមានលទ្ធភាព កម្លាំងចិត្តហ្វឹកហាត់ចេញទៅប្រកួតតំណាងប្រទេសកម្ពុជាបន្តទៀត។
ការប្រកួត World Chinese Pool 8 Ball ពិភពលោកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះហើយនៅស្រុក Yushan ខេត្ត Jiangxi ប្រទេសចិន៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB