Cybertruck ល្បីខ្លាំង សូម្បីនាយករដ្ឋមន្រ្តីថៃ ក៏ឈរថតលើ​រថយន្ត​នេះដែរ!

  • 2023-12-04 08:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla បាន​ប្រកាស​ចេញលក់ Cybertruck ហើយបន្ទាប់ពី​អាកខាន​ប៉ុន្មានឆ្នាំមក។ វាជា​រថយន្ត​ដ៏ល្បីល្បាញខ្លាំងបំផុត​ មិនតែប៉ុណ្ណោះ សូម្បី​តែនាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន ក៏បាន​ឡើងឈរលើ​រថយន្តអគ្គិសនីនេះដើម្បីថតទៀតផង។

គួរ​ដឹងថា កាលពីពាក់កណ្តាល​ខែវិច្ឆិកាកន្លងទៅនេះ លោក ស្រេតថា បាន​ធ្វើទស្សនកិច្ចនៅរោងចក្រ​របស់​ Tesla ក្នុងអំឡុងពេលលោកទៅចូលរួម​កិច្ចប្រជុំ APEC នៅសហរដ្ឋអមេរិក។ ពេលនោះ លោក​បានចាប់អារម្មណ៍​ជាខ្លាំង​លើ​រថយន្ត Cybertruck ដោយបានឈរថត និងជិះសាកល្បងទៀតផង។

លោកថែមទាំងបានដឹងទៀតថា រថយន្ត Cybertruck ជាង ២លានគ្រឿង ត្រូវបានគេកក់អស់ ពោលគឺ​ជារថយន្ត​ដែល​ទទួលបានការកក់​ច្រើនជាងគេបង្អស់ក្នុងចំណោម​រថយន្តនានារបស់ Tesla។

រដ្ឋាភិបាល​របស់លោកស្រេតថា បាន​នឹង​កំពុងខិតខំអូសទាញ​ក្រុមហ៊ុន Tesla ឱ្យមកវិនិយោគក្នុងប្រទេសថៃ។ ក្នុងជំនួប​ជាមួយ​ក្រុមហ៊ុន Tesla ២ដងនេះ ក្នុងនោះលើកទី១ លោកបានជួបពិភាក្សា​ផ្ទាល់ជាមួយលោក Elon Musk និងលើកទី២ ជួប​ពិភាក្សា​ជាមួយមន្រ្តីជាន់ខ្ពស់ Tesla។

គួរកត់សម្គាល់ដែរថា នៅលើ​វេបសាយ Tesla ប្រចាំប្រទេសថៃ បានបង្ហាញពីតម្លៃ​របស់​រថយន្ត Cybertruck ពោលគឺ​វា​នឹងមានវត្តមាននៅលើ​ទឹកដីថៃ​ជាមិនខាន។ ក្នុងនោះ មាន ៣option សម្រាប់​ជ្រើសរើស គឺជម្រើស​ប្រើប៉ុងក្រោយ (RWD) តម្លៃខ្ទង់ ៦ម៉ឺនដុល្លារ, ជម្រើស​ប៉ុង២ បំពាក់​ម៉ូទ័រអគ្គិសនី២ តម្លៃជាង ៧ម៉ឺន ៩ពាន់ដុល្លារ និងជម្រើស Cyberbeast ប៉ុង២ តម្លៃជាង ៩ម៉ឺន ៩ពាន់ដុល្លារ។ តម្លៃនេះ មិនទាន់បូកបញ្ចូលពន្ធនាំចូល​ក្នុងប្រទេសថៃនៅឡើយទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី