សហរដ្ឋអាមេរិក កំណត់យកពន្ធទាបបំផុតពីសិង្ហបុរី ខណៈប្រទេសឡាវ និងមីយ៉ាន់ម៉ា យកពន្ធខ្ពស់បំផុតនៅអាស៊ាន
- 2025-07-08 04:37:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហរដ្ឋអាមេរិក កំណត់យកពន្ធទាបបំផុតពីសិង្ហបុរី ខណៈប្រទេសឡាវ និងមីយ៉ាន់ម៉ា យកពន្ធខ្ពស់បំផុតនៅអាស៊ាន
ចន្លោះមិនឃើញ
បន្ទាប់ពីទុកឱកាសចចាររយៈពេល ៩០ ថ្ងៃចាប់ពីខែមេសា រហូតដល់ខែកក្កដា រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចកំណត់តម្លើងពន្ធគយថ្មីជាផ្លូវការ នៅថ្ងៃទី០៨ ខែកក្កដា ដែលបង្ហាញអោយឃើញថា នៅប្លុកអាស៊ានចំនួន ១០ ប្រទេស សហរដ្ឋអាមេរិក បានសម្រេចកំណត់ពន្ធគយខ្ពស់បំផុត ចំពោះប្រទេសមីយ៉ាន់ម៉ា និងឡាវ ចំណែកប្រទេសដែលកំណត់ពន្ធគយទាបបំផុត គឺប្រទេសសិង្ហបុរី ហ្វីលីពីន និងវៀតណាម។ ខាងក្រោមនេះ គឺជាតារាងកំណត់ពន្ធគយថ្មី សម្រាប់ប្រទេសអាស៊ាន ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា៖
១. ប្រទេសកម្ពុជា កំណត់ពន្ធគយ ៣៦%
២. ប្រទេសថៃ កំណត់ពន្ធគយ ៣៦%
៣. ប្រទេសវៀតណាម កំណត់ពន្ធគយ ២០%
៤. ប្រទេសឡាវ កំណត់ពន្ធគយ ៤០%
៥. ប្រទេសមីយ៉ាន់ម៉ា កំណត់ពន្ធគយ ៤០%
៦. ប្រទេសម៉ាឡេស៊ី កំណត់ពន្ធគយ ២៥%
៧. ប្រទេសឥណ្ឌូនេស៊ី កំណត់ពន្ធគយ ៣២%
៨. ប្រទេសប្រ៊ុយណេ កំណត់ពន្ធគយ ២៤%
៩. ប្រទេសហ្វីលីពីន កំណត់ពន្ធគយ ១៨%
១០. ប្រទេសសិង្ហបុរី កំណត់ពន្ធគយ ១០%
ក្នុងចំណោមប្រទេសទាំងអស់នេះ មានប្រទេសខ្លះ ត្រូវបានសហរដ្ឋអាមេរិក សម្រេចបន្ធូរបន្ថយពន្ធគយ ជាក់ស្ដែងប្រទេសវៀតណាម ត្រូវបានបន្ថយច្រើនជាងគេរហូតដល់ ២៦% ចំណែកប្រទេសកម្ពុជាបន្ថយ ១៣%។ រីឯប្រទេសមួយចំនួន ដូចជា ហ្វីលីពីន ថៃ ប្រ៊ុយណេ និងឥណ្ឌូនេស៊ី មិនមានការបន្ថយ ឬក៏តម្លើងនោះទេ នៅស្ថេរដដែល។ មានតែប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ ដែលត្រូវអាមេរិក តម្លើងពន្ធបន្ថែមពី ២៤% ឡើងទៅ ២៥%។