ISI GROUP និង ក្រុមហ៊ុន អឺបេនលែន បើកប្រកាសជាផ្លូវការទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង

  • 2023-12-07 04:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ISI GROUP និងក្រុមហ៊ុនអឺបេនលែន មានសេចក្តីសោមនស្សរីករាយក្នុងការសម្ពោធប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុងតំបន់ ISI PARK វេង ស្រេង។

កាលពីថ្ងៃទី 06 ខែធ្នូ ឆ្នាំ2023 កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង។

បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប 2 ឆ្នាំនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមរបស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ មិត្តអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនទៀត។

កាលពី 25 ឆ្នាំមុន តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង មួយនេះ ធ្លាប់ជាវាលស្រែល្វឹងល្វើយដែលស្ថិតមួយនៅជាយនៃទីក្រុងភ្នំពេញ។ ប៉ុន្តែក្នុងរយៈពេលជាង 10 ឆ្នាំក្រោយមក តំបន់នេះបានប្រែក្លាយទៅជាតំបន់ឧស្សាហកម្ម ហើយភាគច្រើនត្រូវគេស្គាល់ថា «តំបន់ដំបូលខៀវ» ដែលសម្បូរទៅដោយរោងចក្រ និងអគារស្នាក់នៅរបស់បុគ្គលិករោងចក្រនៅក្នុងតំបន់នោះ។

ក្រោយមក ស្របតាមគម្រោងប្លង់មេ និង ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បានវិវត្តខ្លួនពីតំបន់ឧស្សាហកម្មទៅជាតំបន់ពាណិជ្ជកម្មចម្រុះ ជាមួយហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើប និងអគារពាណិជកម្ម ដែលជាទីតាំងគោលនៃបណ្តុំសេវាកម្មផ្សេងៗ ដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងការរស់នៅប្រកបដោយភាពទាន់សម័យ ស័ក្តិសមបំផុតសម្រាប់អ្នករស់នៅ។

ដំណាក់កាលអភិវឌ្ឍន៍ដំបូងនៃ ISI PARK វេង ស្រេង រួមមានអគារការិយាល័យប្រណិត ISI Tower ផ្សារទំនើប ខេ ម៉ល ផ្ទះអាជីវកម្ម និងកីឡដ្ឋាន អេ អាយ អេ (AIA Staduim) ដែលជាទឹកដីនៃក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ។

ថ្លែងក្នុងឱកាសដ៏ពិសេសនេះដែរ លោក កាំង ទ្បេង ដែលជាអគ្គនាយកនៃ ISI GROUP បានមានប្រសាសន៍ថា «ដំណើររបស់ ISI GROUP បានចាប់ផ្តើមតាំងពីជាង 25 ឆ្នាំមុនមកម៉្លេះ ដែលស្ថាបនិកដ៏ឆ្នើមរបស់យើងគឺ លោកឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកជំទាវ ឃុន ហៀង បានបង្កើតក្រុមហ៊ុនយើងពីដំបូងទ្បើយ មានឈ្មោះថា International Steel Industrial ដែលសព្វថ្ងៃត្រូវបានស្គាល់ថាជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល»។

លោកបានបន្ថែមថា «ISI PARK ជាផ្នែកដ៏សំខាន់មួយនៃដំណើររបស់យើង និងជាទិសដៅអភិវឌ្ឍន៍មួយសម្រាប់តំបន់ទីក្រុងនៅកម្ពុជា។ យើងជឿជាក់ថា ការបន្តធ្វើឲ្យតំបន់នេះកាន់តែមានភាពរស់រវើកនឹងជួយជំរុញភាពរីកចម្រើនកាន់តែយូរអង្វែង ទាក់ទាញការវិនិយោគកាន់តែច្រើន និងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍ជុំវិញតំបន់នេះ»។

ដំណាក់កាលដំបូងនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បាននាំមកនូវការកែប្រែមុខមាត់ថ្មីមួយនៅក្នុងតំបន់នេះ ដោយមិនត្រឹមតែផ្តល់សោភ័ណភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយលើកកម្ពស់ការរស់នៅបែបសហគមន៍ដ៏ជិតស្និទ្ធ និងរស់រវើក ផងដែរ។ គម្រោងទាំងអស់នេះ ជាស្នាដៃដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍទីក្រុងប្រកបដោយគុណភាព។

បច្ចុប្បន្ននេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានបន្តអនុវត្តយ៉ាងសស្រាក់សស្រាំទៅលើគម្រោង ISI PARK វេង ស្រេង ដំណាក់កាលទី 2 របស់ខ្លួនដោយចាប់ផ្តើមពី គម្រោងផ្ទះអាជីវកម្មចន្ទគីរី ដែលមានសក្តានុពលខ្ពស់ក្នុងការពង្រីកអាជីវកម្ម និងឱកាសក្នុងការវិនិយោគដ៏សម្បូរបែបនៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះនេះ។

ទន្ទឹមនឹងគ្នានេះដែរ ដើម្បីបំពេញបន្ថែមនូវតម្រូវការចាំបាច់របស់សហគមន៍នៅក្នុងតំបន់ វេង ស្រេង ISI GROUP និងក្រុមហ៊ុនអឺបេនលែន ក៏កំពុងតែសិក្សាឱកាសវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗក្នុងការនាំមកជូននូវផលិតផល និងសេវាកម្មផ្នែកអប់រំ និងសុខាភិបាលបន្ថែមទៀត។

ក្នុងឱកាសនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានអបអរសាទរខួបគម្រប់ 2 ឆ្នាំរបស់ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបបែបសហគមន៍មានប្រជាប្រិយភាពបំផុតមួយក្នុងតំបន់ វេង ស្រេង។ ជាពិសេស ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អាជីវកម្មទាំង 36 ដែលកំពុងដំណើរការនៅផ្សារទំនើប ខេ ម៉លនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ខេ ម៉ល បានបើកទ្វារទទួលស្វាគមន៍អ្នករស់នៅក្នុងតំបន់ វេង ស្រេង ប្រមាណ 500,000 នាក់ និងបម្រើសហគមន៍បុរីប្រមាណជាង 20 បុរីនៅជុំវិញជាមួយនឹងសេវាកម្មផ្សេងៗជាច្រើន និងជាទីតាំងសម្រាប់ការសម្រាកលម្ហែកាយជាមួយការរៀបចំសួនធម្មជាតិប្រកបដោយផាសុកភាពផងដែរ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងអចលទ្រព្យមួយរូបថា៖ « នៅអឺបេនលែន យើងតែងតែគិតគូរយ៉ាងហ្មត់ចត់ទៅលើការរចនា និងការបង្កើតទីតាំងដែលផ្តល់ជូននូវភាពវិជ្ជមាន និងមានអត្ថន័យមួយដល់ជីវិតរស់នៅរបស់អ្នកប្រើប្រាស់។ យើងប្រកាន់ខ្ជាប់នូវបេសកកម្មមួយនេះ ដោយមានការយកចិត្តទុក ដាក់ខ្ពស់បំផុតទៅលើគម្រោងទាំងអស់ដែលយើងបានអភិវឌ្ឍ។ យើងជឿជាក់ថាយើងបានសម្រេចគោលដៅមួយនេះជាមួយដំណាក់កាលដំបូងនៃការអភិវឌ្ឍ ISI PARK វេង ស្រេង។ »

លោក កាំង ហុក ក៏បានបន្ថែមទៀតថា៖ « នេះគឺជាមោទកភាពមួយដោយបានចូលរួមជាចំណែកនៃការផ្លាស់ប្តូរមុខមាត់នៅតំបន់ វេង ស្រេង តាមរយៈគម្រោងអភិវឌ្ឍ ISI PARK វេង ស្រេង។ រូបខ្ញុំផ្ទាល់ ក៏ទន្ទឹមរង់ចាំនូវការរីកចម្រើនសំខាន់ៗផ្សេងទៀតដែលនឹងបន្តកើតមាននៅក្នុងតំបន់នេះ នាពេលអនាគតផងដែរ។»

កម្មវិធី ISI PARK Media Night បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្នាដៃរបស់ ISI GROUP និងក្រុមហ៊ុន អឺបេនលែន ក្នុងពេលកន្លងមក និងការអភិវឌ្ឍថ្មីៗប្រកបដោយអត្ថន័យនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ ISI GROUP និងក្រុមហ៊ុន អឺបែនលេន ក្នុងការចូលរួមចំណែកកសាងការរស់នៅប្រសើរជាងមុន។

អំពី ISI GROUP

ISI GROUP បានចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ បច្ចុប្បន្ននេះយើង គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំៗផ្សេងទៀត ដែលទទួលបានការគោរព និង ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា ។ជាមួយនឹងបទពិសោធន៍នៅលើទីផ្សារ ជាង 25 ឆ្នាំ បុត្រសម្ព័ន្ធរបស់យើង គឺសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេលើផ្នែកអគារ សំណង់ និង បច្ចេកវិទ្យា។

អំពីក្រុមហ៊ុនអឺបេនលែន

ក្រុមហ៊ុនអឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

Website https://urbanlandasia.com/projects/isi-park