មិនអាច​ធ្វេសប្រហែស​ជាមួយរថយន្តបើកអូតូបានឡើយ! ឥឡូវនេះ Tesla កំពុងប្រមូល​ចូលរោងចក្រ​វិញហើយ

  • 2023-12-15 04:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tesla កំពុង​ហៅរថយន្តស្ទើរតែទាំងអស់​​ជាង ២លានគ្រឿង​ដែល​លក់នៅអាមេរិក ចូល​រោងចក្រ​វិញ បន្ទាប់ពីអាជ្ញាធរអាមេរិក​រកឃើញ​ករណី​គ្រោះថ្នាក់ចរាចរណ៍​បណ្តាល​មកពី​ប្រព័ន្ធបើកបរអូតូ (Autopilot) ក្នុងនោះ​មានករណីស្លាប់ទៀតផង។

រថយន្ត​ដែលក្រុមហ៊ុន​ហៅចូលរោងចក្រវិញ គឺ​មានបំពាក់ប្រព័ន្ធបើកបរអូតូ ចាប់ពីឆ្នាំ​២០១៥មក ដោយ​ក្រុមហ៊ុន​នឹង​អាប់ដេត Software និងជួសជុលប្រព័ន្ធ defective System ឡើងវិញ ដើម្បី​ធានាដល់អ្នកបើកបរឱ្យផ្តោអារម្មណ៍ ពេលកំពុង​ប្រើ autopilot។

គួរដឹងថា រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវហាយវេជាតិអាមេរិក បាន​ស៊ើបអង្កេត​រយៈពេល ២ឆ្នាំ ទៅលើករណី​គ្រោះ​ថ្នាក់ចរាចរណ៍​ដែលបានកើតឡើង​ក្នុងអំឡុងពេល​ប្រើប្រាស់​ប្រព័ន្ធបើកបររថយន្តអូតូ។ ការស៊ើបអង្កេត​នេះ បានរកឃើញថា ការផ្តោតអារម្មណ៍​របស់អ្នកបើកបរពេល​ប្រើ ប្រព័ន្ធ Autopilot គឺអាច​នឹងមិនទាន់គ្រប់គ្រាន់​ ហើយ​អាចបណ្តាល​ប្រព័ន្ធ​នេះ​ធ្វើការខុសបច្ចេកទេស។

ការ​អាប់ដេត​ប្រព័ន្ធ​ Software ថ្មី​នេះ នឹង​ជួយ​បង្កើន​ការដាស់តឿន និងព្រមាន​ដល់​អ្នក​បើកបរ ហើយ​នឹង​អាច​កំណត់​តំបន់បើកបរ ដែលអាចប្រើប្រព័ន្ធ Autopilot បាន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី