មណ្ឌលគិរី ព្រះវិហារ ចុះត្រជាក់​ដល់ ១៥អង្សារ សៀមរាប បាត់ដំបង ១៧អង្សារ ចុះភ្នំពេញវិញ?

  • 2023-12-19 04:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹងថា ប្រព័ន្ធ​នៃសម្ពាធ​ខ្ពស់​នៅលើ​ប្រទេសចិន ​បង្កើន​ឥទ្ធិពល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ជាមួយ​នឹងខ្យល់​មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ដែល​នឹង​ធ្វើឱ្យកម្ពុជា ចុះត្រជាក់។

ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​នឹង​ចុះត្រជាក់​ ដោយ​ក្នុងនោះ​សីតុណ្ហភាព​អប្បបរមា​នៅពេលព្រឹក៖

-ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាព​អប្បបរមា​ពី ១៥-១៦អង្សារសេ

-ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែង សីតុណ្ហភាព​អប្បបរមា ពី ១៧-១៩អង្សារសេ

-នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដៃទទៀត​ សីតុណ្ហភាព​អប្បបរមាពី ២០-២៣អង្សារសេ

-នៅលើផ្ទៃសមុទ្រ​ ខ្យល់បក់​មកពីទិសឦសាន​ក្នុងល្បឿន​ពី ៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រ​មានកម្ពស់ ១,៥០-២,០០ម៉ែត្រ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី