ព្យាករអាកាសធាតុ៖ ខែធ្នូ-មករា ចុះត្រជាក់ តែពីខែកុម្ភៈ-ឧសភា គឺមានថ្ងៃខ្លះអាចក្តៅដល់ ៤១អង្សារឯណោះ
- 2023-12-22 06:45:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យាករអាកាសធាតុ៖ ខែធ្នូ-មករា ចុះត្រជាក់ តែពីខែកុម្ភៈ-ឧសភា គឺមានថ្ងៃខ្លះអាចក្តៅដល់ ៤១អង្សារឯណោះ
ចន្លោះមិនឃើញ
យោងតាមការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ បណ្តាខេត្តនៅភាគខាងជើងជាបក្បែរជួរភ្នំដងរែក និងខ្ពង់រាបឦសានៈ នៅក្នុងថ្ងៃខ្លះសីតុណ្ហភាពអប្បបរមា ធ្លាក់ចុះពី ១៦ ដល់ ១៨អង្សារសេ។ ចំណែកនៅបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា ១៩ ដល់ ២២អង្សារសេ។
យ៉ាងណាមិញ ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ ដោយសារបាតុភូតអែលនីញ៉ូ ពោលគឺនឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨អង្សារសេ និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះ អាចឡើងដល់ ៤១អង្សារសេ។
សូមអានលម្អិតបន្ថែមក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB