ហេតុអ្វីបានជាគេមិនហោះត្រង់កាត់មហាសមុទ្រប៉ាស៊ីហ្វិក អ៊ីចឹងតែម្តងទៅ?
- 2024-01-24 03:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាគេមិនហោះត្រង់កាត់មហាសមុទ្រប៉ាស៊ីហ្វិក អ៊ីចឹងតែម្តងទៅ?
ចន្លោះមិនឃើញ
រាល់យន្តហោះដឹកអ្នកដំណើរទាំងអស់ គឺមិនហោះត្រង់កាត់មហាសមុទ្រប៉ាស៊ីហ្វិក ពីទ្វីបអាស៊ី ទៅ ទ្វីបអាមេរិកតែម្តងនោះទេ ពោលគឺហោះជារាងខ្សែកោង ដូចក្នុងរូបខាងក្រោមនេះបង្ហាញ។ មូលហេតុគឺដោយសារការធ្វើដំណើរហោះហើរបែបនេះ មានរយៈពេលខ្លីជាង សុវត្ថិភាព និងចំណេញ។
បើយើងមើលលើផែនទីក្រដាស យើងអាចនឹងគិតថា បើធ្វើដំណើរហោះត្រង់កាត់ពីលើមហាសមុទ្រប៉ាស៊ីហ្វិក មានចម្ងាយខ្លីជាង និងលឿនជាង។ តែការពិតគឺមិនមែនអ៊ីចឹងឡើយ ព្រោះថាផែនដីមានរាងមូល ពោលគឺបើយើងមើលភូគោលវិញ ឃើញថា មហាសមុទ្រប៉ាស៊ីហ្វិក បានខណ្ឌចែកទ្វីបអាស៊ី និងអាមេរិក ឆ្ងាយពីគ្នាខ្លាំងណាស់ (សូមមើលរូបខាងក្រោម)។
ដូច្នេះបើធ្វើដំណើរជារាងខ្សែកោងបែបនេះ គឺជិតជាង មិនតែប៉ុណ្ណោះ តាមផ្លូវខ្សែកោងបែបនេះ គឺមានព្រលានយន្តហោះច្រើន ដែលយន្តហោះអាចចុះចតក្នុងគ្រាអាសន្នណាមួយ។ ម្យ៉ាងវិញទៀត វាក៏នឹងផ្តល់ផលចំណេញសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ ព្រោះយន្តហោះអាចចុះដាក់ភ្ញៀវ និងបន្ថែមភ្ញៀវ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB