ក្រសួងព្យាករថា រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពទូទាំងប្រទេសនឹងឡើងខ្ពស់
- 2024-03-04 02:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងព្យាករថា រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពទូទាំងប្រទេសនឹងឡើងខ្ពស់
ចន្លោះមិនឃើញ
យោងតាមការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅរដូវប្រាំង ២០២៤ សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។
ជាមួយគ្នានេះ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។
ចំណែកនៅដើមរដូវវស្សា ២០២៤ សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិនសូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន៕