មិនធម្មតាកម្មវិធី WORLD HEYBALL MASTER GRAND FINAL ដែលក្រុមប៊ីយ៉ាកម្ពុជាចូលរួមនេះមានប្រាក់រង្វាន់ជាង ៥០ម៉ឺនដុល្លារ
- 2024-03-15 04:42:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាកម្មវិធី WORLD HEYBALL MASTER GRAND FINAL ដែលក្រុមប៊ីយ៉ាកម្ពុជាចូលរួមនេះមានប្រាក់រង្វាន់ជាង ៥០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមកីឡាករប៊ីយ៉ាកម្ពុជា និងប្រតិភូ បានធ្វើដំណើរទៅចូលរួមប្រកួត WORLD HEYBALL MASTER GRAND FINAL ហើយកាលពីយប់មិញ ខណៈប្រាក់រង្វាន់អ្នកជាប់លេខ១ ក្នុងការប្រកួតនេះអាចទទួលបានចន្លោះ ៥០ម៉ឺនដុល្លារឯណោះ។
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានឲ្យដឹងកាលពីយប់មិញនេះថា WORLD HEYBALL MASTER GRAND FINAL ជាកម្មវិធីធំ និងអស្ចារ្យមួយនៅប្រទេសចិន។ មានកីឡាករ និងជើងខ្លាំងជុំវិញពិភពលោកជាច្រើននាក់នឹងមកចូលរួមប្រកួតប្រជែងក្នុងការប្រកួតមួយនេះ ព្រោះតែខាងអ្នករៀបចំដាក់ប្រាក់រង្វាន់ច្រើនផងដែរអ្នកជាប់លេខ១ អាចទទួលបានរហូតខ្ទង់ ៥០ម៉ឺនដុល្លារទៀតផង។
ថ្នាក់ដឹកនាំរូបនេះបន្ថែមទៀតថា ទោះសហព័ន្ធមានលទ្ធភាពតិចក្នុងការបញ្ជូនទៅចូលរួមនេះមែន ប៉ុន្តែសុទ្ធតែអ្នកមានស្នាដៃ និងមានសមត្ថភាពខ្ពស់។ លោក ម៉ារ៉ា សុជាតិ បង្ហាញការជឿជាក់ថាកីឡាករ២រូបដែលទៅនេះនឹងធ្វើបានលទ្ធផលល្អ ដោយសារតែមានបទពិសោធច្រើនលើវិញ្ញាសា ប៊ីយ៉ា Pool នេះហើយធ្លាប់ប្រកួតច្រើនដែរពិសេសនៅប្រទេសចិន។
បញ្ជាក់ដែរថា សហព័ន្ធកីឡាប៊ីយ៉ា និង ស្នូកឃ័រកម្ពុជា បានបញ្ជូនកីឡាករ ២រូបរួមមានកីឡាករ ម៉ែន សុផានិត មេដាយមាសស៊ីហ្គេម ២០២៣ និងកីឡាករ ដួង ប៊ុនធឿន។ កម្មវិធី WORLD HEYBALL MASTER GRAND FINAL នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១៦ មីនា ដល់ទី៣ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសចិន៕