ទោះឮថាមានរបួស Haaland អាចជួយន័រវែសបានធម្មតា
- 2024-03-21 14:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះឮថាមានរបួស Haaland អាចជួយន័រវែសបានធម្មតា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland អាចជួយក្រុមជម្រើសជាតិន័រវែសបានធម្មតា។ នេះបើយោងតាមគ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ។
កាលពីដើមសប្ដាហ៍ មានរបាយការណ៍មួយចំនួនបានចុះផ្សាយថា ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមលេងការប្រកួតឲ្យក្រុមជម្រើសជាតិន័រវែស ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ Haaland ត្រូវបានរាយការណ៍មានរបួសជើង។
ទោះជាយ៉ាងណា ក្រោយការពិនិត្យដោយក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិន័រវែសបានឲ្យដឹងថា របួសរបស់ Haaland មានសភាពស្រាល។ ដូច្នេះកីឡាករអាចជួយក្រុមជម្រើសជាតិបានធម្មតា។ នេះបើតាមសម្ដីរបស់លោក Stale Solbakken គ្រូបង្វឹកក្រុមជម្រើសជាតិន័រវែស ហើយចុះផ្សាយដោយសារព័ត៌មាន Goal។
ន័រវែសត្រៀមប៉ះក្នុងជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិសាធារណរដ្ឋឆែកនៅថ្ងៃសៅរ៍សប្ដាហ៍នេះ និងស្លូវ៉ាគីនៅថ្ងៃពុធសប្ដាហ៍ក្រោយ។
របាយការណ៍ទាក់ទងនឹងបញ្ហារបួសរបស់ Haaland បង្កការព្រួយបារម្ភដល់មជ្ឈដ្ឋានមួយចំនួនដែលគាំទ្រក្លឹប Manchester City។ នេះក៏ដោយសារតែ Man City នឹងត្រៀមប៉ះ Real Madrid ក្នុងវគ្គ ៨ ក្រុមចុងក្រោយក្នុង Champions League នៅជើងទី ១ នៅថ្ងៃទី ១០ មេសា និងជើងទី ២ នៅថ្ងៃទី ១៨ មេសា ខាងមុខ។ វត្តមានរបស់ Haaland ក្នុងការជួយពេញលេញមានសារៈសំខាន់សម្រាប់ Man Cityក្នុងការប៉ះ Real Madrid៕