ទស្សនាវីដេអូ​កប៉ាល់​ដឹកកុងតឺន័រ ដែលបាន​បើកបុកស្ពានបាក់រលំ​ចូលក្នុងទន្លេ នៅរដ្ឋ Maryland

  • 2024-03-27 03:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបទ្ទវហេតុ​កប៉ាល់ដឹកកុងតឺន័រ បុកស្ពាន​មួយ​នៅ​ក្នុងរដ្ឋ Maryland ភាគខាងកើតសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ បាន​ធ្វើឱ្យមនុស្ស ៦នាក់ហើយត្រូវសន្មតថាបានស្លាប់ និងបាត់ខ្លួន គិតមកទល់ពេលនេះ។

ក្រុមសង្គ្រោះ កំពុងព្យាយាមស្វែងរក​មនុស្សដែលបានបាត់ខ្លួន​យ៉ាងសស្រាក់សស្រាំ ប៉ុន្តែ​ប៉ូលិសបានអះអាងថា នឹងមានមនុស្សស្លាប់ច្រើនជាងនេះទៀត ដោយ​សារតែការធ្លាក់ចូលក្នុងទឹកទន្លេដែលត្រជាក់ខ្លាំងនិងមានរយៈពេលយូរ។

គួរដឹងថា កប៉ាល់នេះមានឈ្មោះថា Dali ដាក់ទង់ជាតិសិង្ហបុរី បានបុកស្ពាននៅទីក្រុងកំពង់ផែ Baltimore ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់​ប្រទេសស្រីលង្កា។ កប៉ាល់នេះ ត្រូវបានរាយការណ៍ថា បាន​ដាច់ថាមពល ដែលមិនអាចបញ្ជា​ឱ្យកប៉ាល់ឈប់បានឡើយ ក៏បណ្តាលឱ្យជ្រុលទៅបុកជើងទម្រស្ពានបាក់១កំណាត់មកតែម្តង។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សំភី