តារាល្បីៗជាច្រើនរូបនឹងមានមុខរួមគ្នានៅកម្មវិធីពិសេសរបស់ Magnum Cambodia

  • 2024-04-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ជួបជុំ​អាហារ​ពេលល្ងាច​ដ៏ធំអស្ចារ្យ​បំផុត​ប្រចាំឆ្នាំ២០២៤ របស់ Magnum Cambodia នឹង​ប្រព្រឹត្តធ្វើឡើង​នៅ​សាល VIP របស់​សណ្ឋាគារ Hyatt នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ​២០២៤ ឆាប់ៗខាងមុខនេះ។ ព្រឹត្តិការណ៍​ដ៏ធំមិនធ្លាប់មាននេះ នឹង​ផ្តល់ក្តី​រំភើបរីករាយ​ដល់ភ្ញៀវដែល​បានចូលរួមទាំងអស់។

មិនត្រឹមតែជាកម្មវិធី​ជប់លៀង​ដែល​មានការរៀបចំ​យ៉ាងប្រណីតនោះទេ ប៉ុន្តែ​អ្វីដែល​កាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺមានការដាក់នូវកម្រាលព្រំក្រហម សម្រាប់ស្វាគមន៍ភ្ញៀវកិត្តិយស ជាពិសេស​ ហើយនឹង​មាន​ការជួបជុំ​របស់​កំពូលតារាឈានមុខ​ នៅក្នុងព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ។

សកម្មភាព​ដ៏គួរឱ្យចាប់អារម្មណ៍​ជាច្រើនក្នុងកម្មវិធីអាហារពេលល្ងាច​នេះ នឹង​ធ្វើឱ្យអ្នកចូលរួមទាំងអស់​ មានការរំភើបចិត្តជាខ្លាំង រួមមានដូចជា ការ​ស្វែងរកនូវមុខម្ហូប​ដែលខ្លួនពេញចិត្ត ព្រមទាំងទទួលបានបទពិសោធន៍ពីក្រុមចុងភៅ ការទស្សនានូវឈុតសម្តែង និងទស្សនីយភាពបែប Art Deco ដ៏កម្រជាដើម៕

អត្ថបទពេញនិយម