កម្មវិធីម៉ូដរបស់ Magnum បង្ហាញមុខជាដំបូងជាមួយភាពជោគជ័យ និងបន្សល់ទុកការចងចាំអស្ចារ្យ

  • 2024-04-07 10:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Magnum ដែលត្រូវបានគេស្គាល់ថាជាប្រេនម៉ាកល្បីនៃការ៉េមដ៏មានគុណភាពខ្ពស់ខ្នាតអន្តរជាតិ បាន​បង្ហាញ​វត្តមាន​ជា​លើកដំបូងនៅកម្ពុជាហើយ។ ជាការស្វាគមន៍ការមកដល់ថ្មីនេះ Magnum Cambodia ក៏បាន​រៀបចំ​នូវកម្មវិធីពិសេស ដោយបង្ហាញនូវវត្តមានបុគ្គលល្បីៗប្រចាំវិស័យម៉ូដដើរលើកម្រាលព្រំក្រហមដែលបាន​រៀបចំយ៉ាងរៀបរយ។

Brand នេះបានសហការជាមួយអ្នករចនាម៉ូដដ៏ល្បីល្បាញ ក៏ដូចជាតារាមូ៉ដែល តារាចម្រៀង បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម ដើម្បីប្រមូលនូវ Collection ដ៏ពិសេស និងទាន់សម័យដែលឆ្លុះបញ្ចាំងពីរូបភាពដ៏ប្រណីត និងកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់ Magnum។

ព្រឹត្តិការណ៍សម្ពោធ Magnum Cambodia នេះទៀតសោត ត្រូវបានគេចាត់ទុកថា ជាពេលវេលាដ៏សែនមានន័យ និងមានភាពអស្ចារ្យ ដោយបង្ហាញពីកិច្ចសហការរវាងប្រេន និងបុគ្គលសំខាន់ក្នុងវិស័យ Fashion។

លើសពីការបង្ហាញមុខមាត់ថ្មីលើទឹកដីកម្ពុជា ប៉ុន្តែវាបានក្លាយជាវេទិកាមួយ ក្នុងការឆ្ពោះទៅរកពិភពម៉ូដ និងបង្កើតការភ្ញាក់ផ្អើលដ៏រីករាយ សម្រាប់អតិថិជនទាំងអស់របស់ខ្លួន ក្នុងការទទួលយករសជាតិថ្មី និងចំណីអារម្មណ៍ប្លែកមួយកម្រិត។

គួរបញ្ជាក់ផងដែរថា កន្លងទៅ Magnum បានបង្កើតភាពជាដៃគូជាមួយកំពូលអ្នកច្នៃម៉ូដដ៏ល្បី Iris Van Herpen។ នេះមិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ម៉ាកយីហោចំពោះនិរន្តរភាព និងការច្នៃប្រឌិតក្នុងវិស័យម៉ូដផងដែរ។ ដោយការរួមបញ្ចូលសម្ភារៈ Biopolymer សរីរាង្គដែលផលិតពីសំបកសណ្តែកកាកាវ និងធាតុដែលបានកែច្នៃក្នុងការបង្កើតរ៉ូប ឬឈុតសំលៀកបំពាក់បែបដែលមិនប៉ះពាល់ដល់បរិស្ថាន។ ដូច្នេះ​វាសបញ្ជាក់យ៉ាងច្បាស់ពេកទៅហើយ ថា Magnum ក៏បានរួមចំណែកច្រើនដល់ការលើកស្ទួយវិស័យម៉ូដ និងបរិស្ថានយ៉ាងល្អបំផុត៕

អត្ថបទពេញនិយម