តស់! ទៅមើលទិដ្ឋភាព​ខាងក្នុងរៀបចំជាពិសេសប្រចាំកម្មវិធី ម៉េកណាំ

  • 2024-04-09 08:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រីមួយដែលមិនអាចបំភ្លេចបាន នៅ Metropole Underground របស់​សណ្ឋាគារ Hyatt Regency គឺ​ជាកម្មវិធីអាហារពេលល្ងាច​ដ៏អស្ចារ្យបំផុត​របស់ Magnum ប្រព្រឹត្តធ្វើឡើង​កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២៤។

បន្ទាប់ពី​កម្រាល​ព្រំក្រហមដែលរៀបចំ​ទទួលស្វាគមន៍ភ្ញៀវកិត្តិយស​សុទ្ធសឹងតែជាបុគ្គលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានឥទ្ធិពលលើបណ្ដាញសង្គម រួមមានតារាចម្រៀង តារាសម្តែង KOL និងអ្នកជំនួញ នោះ​គឺ​ជាការ​អញ្ជើញ​ចុះតាមជណ្តើរយន្ត​មកកាន់​សាល VIP Metropole Underground ជាកន្លែង​ដែល​ត្រូវបានតុបតែងលម្អយ៉ាងប្រណីតបំផុត​ជាមួយអាហារពិសេសៗឈ្ងុយឆ្ងាញ់​ និង​ការ៉េម Magnum ដ៏ត្រជាក់ចិត្ត។

រាល់​ការបំពាក់តុ កៅអី និងការរៀបចំ​តុបតែលម្អនានា​ក្នុងសាល VIP នេះ ពិតជាប្លែក​ ប្រណីត ទាក់ទាញបំផុត និងជាទិដ្ឋភាព​ដែលកម្របានឃើញ​ ដែលស័ក្តិសម​ជាមួយភ្ញៀវកិត្តិយស ក្នុងសម្លៀកបំពាក់​ប្លែកផ្សេងៗគ្នា។ ភ្ញៀវដែលបានចូលរួម​ បានបង្ហាញ​ទឹកមុខញញឹមស្រស់សាយជាមួយ​សាលដ៏ប្រណីតនេះ ជជែកគ្នាលេងយ៉ាងសប្បាយចិត្ត និងថតរូបបញ្ចេញគ្រប់ស្ទាយ៍។

តាម​រយៈកម្មវិធីជប់លៀងដ៏ប្រណីតអស្ចារ្យបំផុតនេះ លោកអ្នក​ក៏អាចបណ្តែតអារម្មណ៍ទទួលបទពិសោធន៍ថ្មីជាមួយ Magnum បាន​ផងដែរ។

អត្ថបទពេញនិយម