សន្សំប្រាក់ក៏ឈ្នះរង្វាន់ពីធនាគារ ស្ថាបនា! អតិថិជននឹងមានឱកាសឈ្នះមាស និងរង្វាន់យ៉ាងស្រស់ស្អាតពីគណនីសន្សំឆ្លាតវៃ

  • 2024-04-17 04:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា បានកំពុងដាក់ចេញនូវកម្មវិធីប្រូម៉ូសិនពិសេស “បើកគណនីក៏ឈ្នះ ដាក់ប្រាក់ក៏ឈ្នះ” ជូនដល់អតិថិជនចាស់ និងថ្មីទាំងអស់ដែលមានគណនីសន្សំឆ្លាតវៃនឹងទទួលបានឱកាសឈ្នះរង្វាន់បន្ថែមពីលើការប្រាក់ដែលទទួលបានពីគណនីសន្សំឆ្លាតវៃធនាគារ ស្ថាបនា។ ការផ្តល់ជូននេះមានសុពលភាព ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤។

អតិថិជននឹងទទួលបានឱកាសចូលរួមការចាប់រង្វាន់ ១ដង នៅពេលបើកគណនីសន្សំឆ្លាតវៃ ឬបញ្ចូលទឹកប្រាក់ទៅក្នុងគណនីដែលមានស្រាប់របស់ខ្លួន ចំនួន ១៥០ដុល្លារអាមេរិក ដើម្បីមានសិទ្ធិចូលរួមការចាប់រង្វាន់។ បញ្ចូលទឹកប្រាក់កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែខ្ពស់។ រង្វាន់មានដូចជា៖

  • មាស ១ តម្លឹង ចំនួន ១រង្វាន់

  • iPhone 15 Pro Max ចំនួន ១រង្វាន់

  • នាឡិកា Garmin Instinct 2 ចំនួន ៣រង្វាន់

ជាមួយគណនីសន្សំឆ្លាតវៃ អតិថិជននឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ ៣,៥% ក្នុងមួយឆ្នាំ ជាពិសេសមានភាពបត់បែនក្នុងការដាក់ប្រាក់ចូលគណនីតាមរយៈស្ថាបនា ម៉ូបាលសាខាធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នក។ បន្ថែមពីលើនេះ អតិថិជនក៏អាចធ្វើការដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមជាង ៣៤៩ ទូទាំងប្រទេស ដោយមិនមានការបាត់បង់ការប្រាក់នោះទេ។

សូមកុំខកខានឱកាសដ៏ល្អនេះ! ចាប់ផ្តើមសន្សំសម្រាប់អនាគតរបស់អ្នកជាមួយគណនីសន្សំឆ្លាតវៃឥឡូវនេះ ជាមួយនឹងឱកាសឈ្នះរង្វាន់ជាច្រើនពីធនាគារ ស្ថាបនា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-smart-savings-gold

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤,៦០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមាន ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤៩។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ ស្ថាបនា ទូទាត់ សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន 2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន** VISA**។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

អត្ថបទពេញនិយម