ព្យាករណ៍អាកាសធាតុ! ខែក្រោយនេះ កម្ពុជានឹងមាន​មានភ្លៀងធ្លាក់ហើយ

  • 2024-04-23 02:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​វាលទំនាប​ តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ​កម្ពុជា នឹង​មាន​ភ្លៀងធ្លាក់​ពីមធ្យម​ទៅបង្គួរ គ្របដណ្តប់​លើផ្ទៃដី ៤០% និងបរិមាណ​ទឹកភ្លៀង​ខ្ពស់ជាងមធ្យម​ភាគច្រើនឆ្នាំ ជាមួយ​នឹង​បាតុភូត​ផ្គររន្ទះ និងខ្យល់កន្ត្រាក់​កើតមានច្រើន។ នេះបើយោងតាម​សេចក្តីជូនដំណឹង​ស្តីពីការព្យាករអាកាសធាតុ​សម្រាប់ខែឧសភា-មិថុនា ឆ្នាំ​២០២៤ របស់​ក្រសួងធនធានទឹក និងឧតុនិយម។

យោងទៅលើ​ស្ថានភាព​វិវត្តន៍​នៃសីតុណ្ហភាព​នៅលើ​ផ្ទៃមហាសមុទ្រ​ប៉ាស៊ីហ្វិកខាងកើត និងតំបន់​អេក្វាទ័រ​បង្ហាញ​ឱ្យឃើញ​ថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែល​នីណូ នឹង​ស្ថិតនៅ ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត នឹងកើនឡើងដល់ ៨៣% នៅក្នុងខែឧសភា។

ស្ថានភាពនេះ នឹង​ធ្វើឱ្យកម្ពុជា​មាន​សីតុណ្ហភាព​មធ្យមអប្បបរមា ២៦អង្សារសេ និងសីតុណ្ហភាព​មធ្យម​អតិបរមា ៣៦អង្សារសេ៕

អត្ថបទ៖ សំភី