Nacho នៅតែរក្សាជំហរ នឹងចាកចេញពី Real Madrid ជា Free Agent ក្រោយចប់រដូវកាលនេះ
- 2024-05-09 11:50:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nacho នៅតែរក្សាជំហរ នឹងចាកចេញពី Real Madrid ជា Free Agent ក្រោយចប់រដូវកាលនេះ
ចន្លោះមិនឃើញ
ខ្សែការពារ Nacho នៅតែរក្សាជំហររបស់ខ្លួនក្នុងការសម្រេចចិត្តចាកចេញពីក្លឹប Real Madrid ក្នុងនាមជា Free Agent ក្រោយចប់រដូវកាលឆ្នាំ២០២៣/២៤ នេះ។ បើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺជាកីឡាករដែលបណ្ដុះបណ្ដាលដោយក្លឹប Real Madrid ផ្ទាល់ដោយកីឡាករនេះមកលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាលយុវជន រហូតផ្លាស់មកក្រុមឈុតធំតាំងពីឆ្នាំ២០១០មក។
ក្នុងរយៈពេលជាង១៤ឆ្នាំជាមួយក្រុមឈុតធំ Real Madrid នេះ Nacho បានចូលលេង ៣៥៩ប្រកួត និងស៊ុតចូល ១៦គ្រាប់។ កីឡាករនេះឈ្នះពានតូចធំជាច្រើនឲ្យក្លឹបនេះ ជាពិសេសគឺធ្លាប់ឈ្នះពាន UEFA Champions League ៥ដងជាមួយក្លឹបនេះហើយរដូវកាលនេះក៏ជារដូវកាលដែលកីឡាករនេះអាចឈ្នះពានដ៏អស្ចារ្យនេះជាមួយក្លឹបនេះជាលើកទី៦ផងដែរ។
បន្ទាប់ពីចាកចេញពីក្លឹប Real កីឡាករនេះកំពុងតែគិតគូរជម្រើសដែលចង់ទៅ ដែលក្នុងនោះគឺមានក្លឹបនៅ MLS និងក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ Nacho មិនមានបំណងបន្តលេងនៅអឺរ៉ុបទៀតនោះទេ ទោះជាត្រូវបានដឹងថា Inter Milan កំពុងទាក់ទងចង់បានគេក៏ដោយ៕