កីឡាករ​វ័យ​ក្មេង​របស់​ Barca ​នេះ​ត​កុងត្រា​ថ្មី​៣ឆ្នាំ​ ជា​មួយ​​តម្លៃ​ផ្ដាច់​កុងត្រា​ ៥០០លាន​អ៊ឺរ៉ូ​

  • 2024-05-09 12:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Pau Cubarsi បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​គេហទំព័រ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Cubarsi នឹង​បន្ត​កុងត្រា​ថ្មី​រយៈពេល​៣ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៧ ជា​មួយ​នឹង​តម្លៃ​ផ្ដាច់​កុងត្រា​ ៥០០លាន​អ៊ឺរ៉ូ​។

កីឡាករ​រូប​នេះ​ទើប​មាន​វ័យ​១៧ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​មាន​សមត្ថភាព​មិន​ធម្មតា​ ដោយ​បាន​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Barca ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា​ ឆ្នាំ​២០២៤​រហូត​មក​។

ខ្សែការពារ​អេស្ប៉ាញ​វ័យ​ក្មេង​រូប​នេះ​ជា​កីឡាករ​ដែល​បណ្ដុះបណ្ដាល​ដោយ​ក្លឹប​ Barca ដោយ​បាន​មក​លេង​ឲ្យ​ក្រុម​ថ្នាល​យុវជន​ Barca ចាប់​ពី​ឆ្នាំ​២០១៨ដល់​ឆ្នាំ​២០២៣។

ចាប់​តាំង​ពី​ចូល​លេង​ឲ្យ​ក្រុម​ឈុតធំ​ Barca មក​ Cubarsi បាន​មក​លេង​ឲ្យ​ក្លឹប​នេះ​បាន​២០ប្រកួត​ ដោយ​ថ្នាក់ដឹកនាំ​ Barca សុទ្ធ​តែ​មើល​ឃើញ​ពី​សមត្ថភាព​កីឡាករ​នេះ​៕

ប្រភព៖ FC Barcelona   អត្ថបទ៖ សេរី មង្គល