ព្រឺរោម! វីដេអូចម្រៀងប្រវត្តិសាស្ត្រ នៃកាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មានអ្នកច្រៀងរួមគ្នាជាង ៣,០០០នាក់

  • 2024-07-16 03:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាងផលិតកម្ម Galaxy អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករ និងក្រុមការងារចុះថត MV ចម្រៀងថ្មីដោយផ្ទាល់ប្រកបដោយគុណភាព ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្នុង MV ចម្រៀងនេះមានការចូលរួមច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra។ ជាក់ស្តែងក្នុងថ្ងៃថត MV ចម្រៀង “៥ សីហា ការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ” គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញដឹកនាំថត MV ចម្រៀងដោយផ្ទាល់ ដើម្បីទទួលបាន MV ចម្រៀងថ្មីដែលល្អ ប្រកបដោយគុណភាពខ្ពស់ដើម្បីទុកជាប្រវត្តិសាស្រ្តដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករជាង ៣,០០០នាក់ និងគ្រប់ស្ថាប័ន។

បើទោះបីជាការថត MV ចម្រៀងនេះត្រូវធ្វើឡើងភ្លាមៗ និងជួបឧបសគ្គបន្តិចក្តី ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារ និងសិល្បករ ថតរហូតបញ្ចប់ដោយជោគជ័យ និងទទួលបាននូវសមិទ្ធិផលដ៏ល្អ ដើម្បីបង្ហាញមហាជន ។

តាមគម្រោង MV ចម្រៀង “៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ” នឹងចេញជាផ្លូវការនៅក្នុងពេលឆាប់ៗពោលគឺអាចនឹងមុនបន្ដិច នៃការបើកការដ្ឋាន ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤។ ក្នុង MV បានច្រៀងរៀបរាប់ពីអត្ថប្រយោជន៍ក្នុងការជីក ព្រែកជីកហ្វូណនតេជោ ប្រកបដោយខ្លឹមសារ និងអត្ថន័យពីរោះរណ្តំចិត្ត ពេលស្តាប់ហើយ មហាជនកាន់តែស្គាល់ស្គាល់ពីព្រែកជីកនេះ។

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះហើយ។ គម្រោង ព្រែកជីកនេះ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់ កម្ពុជា តភ្ជាប់ពីផ្លូវទឹកសាបទៅកាន់ទឹកសមុទ្រ៕

ជិន សុភ័ក្ដ្រ