ទស្សនាវីដេអូ ផ្លូវកង់ដែលអមដោយ​ទេសភាព​ដ៏ស្រស់ស្អាត ក្នុងរមណីយដ្ឋានអង្គរ

  • 2024-08-06 07:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា បាន​ស្ថាបនាផ្លូវកង់​ក្នុងរមណីយដ្ឋានអង្គរ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ និងដើម្បីឱ្យទទួលបានអារម្មណ៍ប្លែក ប្តូរបរិយាកាសថ្មីជាមួយទេសភាពដ៏ស្រស់ស្អាត សុខភាព និងលុបបំបាត់ផ្សែងពុល​ដែលបង្ក​គ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ។

សូមជម្រាប​ថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។

គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ​លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត​ដែលប៉ះពាល់ដល់ថ្មប្រាសាទ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សំភី