ក្រោយក្រុងកំពង់សោមបង្កើតឡើង! តើធ្វើឱ្យកម្ពុជា មាន​ក្រុង ស្រុក ខណ្ឌ ចំនួនប៉ុន្មានហើយនៅទូទាំងប្រទេស?

  • 2024-09-03 08:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីរាជរដ្ឋាភិបាល​ បានសម្រេច​បង្កើតក្រុងកំពង់សោម​មួយទៀត បាន​ធ្វើឱ្យ​ព្រះរាជារាណាចក្រ​កម្ពុជា មាន ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២១០ហើយ ក្នុងនោះក្រុងមានចំនួន ៣៣។

១. រាជធានីភ្នំពេញ មានខណ្ឌចំនួន ១៤។

២. ខេត្តកណ្តាល មានក្រុងចំនួន ៣ និងស្រុកចំនួន ១០។

៣. ខេត្តកំពង់ចាម មានក្រុងចំនួន ១ និងស្រុកចំនួន ៩។

៤. ខេត្តបាត់ដំបង មានក្រុងចំនួន១ និងស្រុកចំនួន ១៣។

៥. ខេត្តព្រៃវែង មានក្រុងចំនួន ១ និងស្រុកចំនួន ១២។

៦. ខេត្តសៀមរាប មានក្រុង​ចំនួន២ និងស្រុកចំនួន ១១។

៧. ខេត្តតាកែវ មានក្រុង​ចំនួន ១ និងស្រុកចំនួន ៩។

៨. ខេត្តត្បូងឃ្មុំ មានក្រុង​ចំនួន១ និងស្រុកចំនួន ៦។

៩. ខេត្តបន្ទាយមានជ័យ មានក្រុង​ចំនួន២ និងស្រុកចំនួន ៧។

១០. ខេត្តកំពង់ស្ពឺ មានក្រុង​ចំនួន ២ និងស្រុកចំនួន៧។

១១. ខេត្តកំពង់ធំ មានក្រុង​ចំនួន១ និងស្រុកចំនួន៨។

១២. ខេត្តកំពត មានក្រុង​ចំនួន ២ និងស្រុកចំនួន៧។

១៣. ខេត្តកំពង់ឆ្នាំង មានក្រុង​ចំនួន១ និងស្រុកចំនួន៧។

១៤. ខេត្តស្វាយរៀង មានក្រុង​ចំនួន២ និងស្រុកចំនួន៦។

១៥. ខេត្តពោធិ៍សាត់ មានក្រុង​ចំនួន១ និងស្រុកចំនួន៦។

១៦. ខេត្តក្រចេះ មានក្រុង​ចំនួន ១ និងស្រុកចំនួន ៦។

១៧. ខេត្តព្រះសីហនុ មានក្រុង​ចំនួន ៣ និងស្រុកចំនួន ៣។

១៨. ខេត្តកោះកុង មានក្រុង​ចំនួន ១ និងស្រុកចំនួន ៦។

១៩. ខេត្តព្រះវិហារ មានក្រុង​ចំនួន១ និងស្រុកចំនួន ៧។

២០. ខេត្តរតនគិរី មានក្រុង​ចំនួន១ និងស្រុកចំនួន ៨។

២១. ខេត្តស្ទឹងត្រែង មានក្រុង​ចំនួន១ និងស្រុកចំនួន ៥។

២២. ខេត្តឧត្តរមានជ័យ មានក្រុង​ចំនួន១ និងស្រុកចំនួន ៤។

២៣. ខេត្តមណ្ឌលគិរី មានក្រុង​ចំនួន ១ និងស្រុកចំនួន ៤។

២៤. ខេត្តប៉ៃលិន មានក្រុង​ចំនួន១ និងស្រុកចំនួន១។

២៥. ខេត្តកែប មានក្រុង​ចំនួន១ និងស្រុកចំនួន១៕

ដកស្រង់ពី៖ អនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤

អត្ថបទថ្មី