សហព័ន្ធប៊ីយ៉ាកម្ពុជា៖ បើទោះជាការប្រកួតវាស់ស្ទង់សមត្ថភាពយ៉ាងណាក្ដី ប៉ុន្តែកីឡាករកម្ពុជានឹងប្រឹងយកជ័យជម្នះជូនជាតិ
- 2024-09-30 04:07:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប៊ីយ៉ាកម្ពុជា៖ បើទោះជាការប្រកួតវាស់ស្ទង់សមត្ថភាពយ៉ាងណាក្ដី ប៉ុន្តែកីឡាករកម្ពុជានឹងប្រឹងយកជ័យជម្នះជូនជាតិ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បញ្ជូនកីឡាករឆ្នើម២រូបទៅចូលរួមការប្រកួតកម្មវិធី Singapore Open ( Pre-SeaGames 2025) នៅប្រទេសសិង្ហបុរី ខណៈការត្រៀមខ្លួនរបស់ក្រុមកម្ពុជាបានរយៈពេលវែង និងប្ដេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពប្រជែងជ័យជម្នះជូនជាតិមាតុភូមិ។
លោក ម៉ារ៉ា សុជាតិ ប្រធានប្រតិភូដឹកនាំកីឡាករ និងជាអគ្គលេខាធិការសហព័ន្ធប៊ីយ៉ា បានឲ្យដឹងថា កម្ពុជាក៏ដ៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះគឺម្ចាស់ផ្ទះសិង្ហបុរីបានអញ្ជើញឲ្យចូលរួមប្រកួត Singapore Open ( Pre-SeaGames 2025) ដើម្បីវាស់ស្ទង់សមត្ថភាពមុនស៊ីហ្គេម ឆ្នាំ២០២៥ នឹងមកដល់។
ការប្រកួតនេះម្ចាស់ផ្ទះសិង្ហបុរីអញ្ជើញតែកីឡាករជម្រើសជាតិតំណាងប្រទេសនិមួយៗប៉ុណ្ណោះ ដោយក្នុងនោះមួយប្រទេសអាចបញ្ជូនបាន២រូប។ ចំពោះកម្ពុជាគឺបញ្ជូនកីឡាករឆ្នើមគឺកីឡាករ នាង តុលា និងកីឡាករ កែវ រ៉ាវី។ បើទោះជាការប្រកួតវាស់ស្ទង់សមត្ថភាពមែន ប៉ុន្តែខាងកម្មវិធីនឹងមានប្រកាសកីឡាករជាប់ចំណាត់ថ្នាក់រួមទាំងផ្ដល់ប្រាក់រង្វាន់ទៀតផង។ យ៉ាងណាកម្ពុជាបានត្រៀមខ្លួនរួចហើយពិសេសការប្ដេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយកជ័យជម្នះជូនប្រទេសកម្ពុជា។
បញ្ជាក់ដែរថា ការប្រកួត Singapore Open ( Pre-SeaGames 2025) នេះចាប់ផ្ដើមប្រកួតពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ តទៅនៅប្រទេសសិង្ហបុរី។ ប្រទេសចូលរួម កម្ពុជា ថៃ ម៉ាឡេស៊ី សឹង្ហបុរី (ម្ចាស់ផ្ទះ) និងឥណ្ឌា(ម្ចាស់ផ្ទះអញ្ជើញប្រទេសខ្លាំងមកបន្ថែម) សរុប ៣២នាក់ ប្រកួតចែកពូល។ សហព័ន្ធបានបញ្ជូន ប្រតិភូ លោក ម៉ារ៉ា សុជាតិ លោកស្រី អេង អ៉ីតា កីឡាករ នាង តុលា និងកីឡាករ កែវ រ៉ាវី៕