Carvajal ៖ ខ្ញុំនឹងកាន់តែសាហាវពេលត្រឡប់ពីរបួស ACL វិញ
- 2024-10-06 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carvajal ៖ ខ្ញុំនឹងកាន់តែសាហាវពេលត្រឡប់ពីរបួស ACL វិញ
ចន្លោះមិនឃើញ
ខ្សែការពារស្លាបរបស់ Real Madrid គឺកីឡាករ Dani Carvajal បានរងរបួសដាច់សរសៃ ACL ហើយនឹងត្រូវសម្រាករហូតដល់ចប់រដូវកាលទើបអាចត្រឡប់មកជួយក្រុមវិញបាន របួសនេះបានកើតឡើងក្រោយការប្រកួតជាមួយ Villarreal ។
ក្នុងការប្រកួតជាមួយ Villarreal គេបានដឹងថា Carvajal មិនបានប្ដូរចេញទេ ប៉ុន្តែក្រោយការប្រកួតគេក៏បានរងរបួសផងដែរ ហើយក្រុមគ្រូពេទ្យក៏បានពិនិត្យនឹងបានមើលឃើញថាខ្សែការពាររូបនេះនឹងត្រូវសម្រាកដល់ចប់រដូវកាល ព្រោះតែរបួសគឺដាច់សរសៃ ACL ។ យ៉ាងណាខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះមិនបានសំឡឹងដល់ការសម្រាកដល់ចប់រដូវកាលនោះទេ ព្រោះបញ្ហារបួសនេះវាអាស្រ័យលើការព្យាយាមប្រឹងប្រែងរបស់កីឡាករផងដែរ បើសិនជាកីឡាករមានការប្រឹងប្រែងដោយខ្លួនឯងមិនយូរទេនឹងអាចជាសះស្បើយឡើងវិញ។
Carvajal បានប្រាប់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា «របួសបានសម្រេចគឺដាច់ ACL ហើយខ្ញុំនឹងត្រូវ២ឬ៣ខែ។ ខ្ញុំនឹងទន្ទឹងរង់ចាំការជាសះស្បើយមកវិញ ជាមួយភាពខ្លាំងក្លារបស់ខ្ញុំដូចជាសត្វសាហាវយ៉ាងដូច្នេះដែរ»។
ការនិយាយដូចនេះវាមានន័យថា Carvajal បានប្ដេជ្ញាចិត្តរួចជាស្រេចថា គេនឹងខ្លាំងក្លាដូចមុនពេលដែលគេមានរបួសយ៉ាងដូច្នេះដែរ បើទោះរបួសនេះធ្វើឲ្យគេសម្រាកច្រើនខែយ៉ាងណាក៏ដោយ៕