ចំណេញ រហ័ស និងសុវត្តិភាព ជាមួយអត្រាប្ដូរប្រាក់ល្អ នៃរូបិយប័ណ្ណបរទេស របស់ធនាគារ CIMB
- 2024-10-25 07:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញ រហ័ស និងសុវត្តិភាព ជាមួយអត្រាប្ដូរប្រាក់ល្អ នៃរូបិយប័ណ្ណបរទេស របស់ធនាគារ CIMB
ចន្លោះមិនឃើញ
អស់ក្តីបារម្ភទៀតហើយ! លោកអ្នកអាចផ្ទេរប្រាក់ ទៅក្រៅប្រទេស ឬទទួលប្រាក់ ពីក្រៅប្រទេស ជារូបិយប័ណ្ណបរទេស ជាមួយនឹងអត្រាប្តូរប្រាក់ល្អ និងចំណេញ ប្រកបដោយទំនុកចិត្ត សុវត្តិភាពខ្ពស់ និងរហ័សងាយស្រួល ពីធនាគារ CIMB។
លើសពីធនាគារដទៃ ធនាគារ CIMB មានគណនីរូបិយប័ណ្ណបរទេស ដែលផ្ដល់នូវភាពបត់បែន និងល្អមែនទែន សម្រាប់ប្រតិបត្តិការសាច់ប្រាក់ចេញចូលក្រៅប្រទេស ទាំងសម្រាប់ការធ្វើជំនួញ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ជាមួយនឹងគណនីរូបិយប័ណ្ណបរទេស លោកអ្នកអាចប្ដូរប្រាក់ជារូបិយប័ណ្ណ នៃប្រទេសណាមួយ ដើម្បីរក្សាទុកក្នុងគណនី នៅពេលណាក៏បាន ក្នុងករណីអត្រាប្ដូរប្រាក់កំពុងតែល្អ ហើយអាចផ្ទេរ ឬប្តូរចេញវិញ នៅពេលក៏បានដូចគ្នា។
លោកអ្នកអាចទាញយកកម្មវិធី CIMB Mobile របស់ធនាគារ CIMB (https://apps.apple.com/kh/app/cimb-cambodia/id6479224539) នៅក្នុងទូរសព្ទរបស់លោកអ្នក ដើម្បីតាមដានអត្រាប្តូរប្រាក់ប្រចាំថ្ងៃ ក៏ដូចជាប្រើប្រាស់សេវាកម្មធនាគារផ្សេងៗ ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួល។
កាន់តែពិសេសទៀតនោះ ក្នុងករណីមិនទាន់ត្រូវការប្រើប្រាស់រូបិយប័ណ្ណបរទេស ដែលមាននោះ លោកអ្នកអាចបើកជាគណនីបញ្ញើមានកាលកំណត់ របស់ធនាគារ CIMB ដើម្បីចំណេញថែមទៀត ជាមួយនឹងអត្រាការប្រាក់ល្អ ទៅតាមរយៈពេលកំណត់ជាក់ស្តែង។
ជាមួយនឹងបណ្តាញសាខាទូលំទូលាយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB ថែមទាំងគិតគូ និងផ្ដល់ភាពងាយស្រួល ទៅកាន់លោកអ្នក ដែលធ្វើដំណើរកម្សន្ដ និងធ្វើជំនួញ ក្នុងតំបន់អាស៊ាន ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដោយមិនចាំបាច់ចំណាយពេលច្រើន ដើម្បីប្ដូររូបិយប័ណ្ណរបស់ប្រទេសនោះទុកមុន ឬរង់ចាំប្តូរប្រាក់ នៅតាមព្រលានយន្ដហោះឡើយ។ ដោយគ្រាន់តែមានប័ណ្ណ ATM អតិថិជនអាច ដកប្រាក់ នៅតាមម៉ាស៊ីន ATM របស់ធនាគារ CIMB ជារូបិយប័ណ្ណរបស់បណ្ដាប្រទេសទាំងនោះ ដោយឥតគិតថ្លៃ ថែមទាំងទទួលបានអត្រាប្ដូរប្រាក់ល្អទៀតផង។
គួរបញ្ជាក់ផងដែរថា ធនាគារ CIMB គឺជាធនាគារអន្តរជាតិធំមួយ ដែលមានបទពិសោធន៍ចាស់ទុំ នៅក្នុងវិស័យធនាគារ និងបានចាក់គ្រឹះយ៉ាងរឹងមាំ ក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាង ១ទសវត្សរមកហើយ ជាមួយនឹងការផ្ដល់ជូននូវសេវាកម្ម និងផលិតផលធនាគារដ៏សម្បូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់ សម្រាប់ប្រជាជនកម្ពុជា រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុជាដើម៕