Unilever Food Solutions សម្ពោធមជ្ឈមណ្ឌលចុងភៅទំនើបនៅ កម្ពុជា ដែលជួយគាំទ្រដល់ចុងភៅ និង លើកកម្ពស់ឧត្តមភាពផ្នែកម្ហូបអាហារ

  • 2024-10-25 09:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤៖ Unilever Food Solutions កម្ពុជា មានមោទកភាព ក្នុងការបើកសម្ពោធមជ្ឈមណ្ឌលចុងភៅដ៏ទំនើបនៅអគារ ម៉ហ្គេន ទីក្រុងកោះពេជ្រ។ ផ្ទះបាយដ៏ទំនើបនេះ នឹងធ្វើការផ្លាស់ប្តូរទិដ្ឋភាពនៃការចំអិនម្ហូបអាហារ នៅកម្ពុជា ដោយផ្តល់នូវការគាំទ្រពេញលេញដល់ចុងភៅ និង លើកកម្ពស់វិសាលភាពធ្វើម្ហូប ទូទាំងប្រទេស។

មជ្ឈមណ្ឌលចុងភៅថ្មីនេះ ត្រូវបានបង្កើតឡើងលើសពីផ្ទះបាយធម្មតាមួយ។ វាជាមជ្ឈមណ្ឌលសម្រាប់ភាពច្នៃបង្កើត កន្លែងប្រមូលផ្តុំ និង ពង្រឹងជំនាញធ្វើម្ហូប។ វាត្រូវបានរៀបចំឡើងយ៉ាងពិសេស សម្រាប់ចុងភៅ និង ការលើកកម្ពស់ស្តង់ដារធ្វើម្ហូប។ មជ្ឈមណ្ឌលនេះ នឹងមានការផ្ដល់ជូនជាមួយការគាំទ្រពីចុងភៅអ្នកជំនាញ ការបង្កើតរូបមន្តធ្វើម្ហូបប្រកបដោយភាពច្នៃប្រឌិត និងការយល់ដឹងអំពីនិន្នាការនៃការធ្វើម្ហូបអាហារជាសកល។ មិនតែប៉ុណ្ណោះ វាមានគោលបំណងជម្រុញប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងការចំណាយ ដំណោះស្រាយផលិតផល និង ភាពស៊ីសង្វាក់គ្នានៃគុណភាព ស្របនឹងការលើកកម្ពស់និរន្តរភាព លើគ្រឿងផ្សំ ការកាត់បន្ថយកាកសំណល់ សុខភាព និង សុខុមាលភាព។

អគ្គនាយកគ្រប់គ្រង Unilever Food Solutions ប្រចាំប្រទេសថៃ និង អនុតំបន់អាស៊ី លោកស្រី គុលនីផា ឡឺតភីមុនឆៃ (Kulnipa Lertpimonchai) បានលើកឡើងថា៖ “ពួកយើងមានសោមនស្ស ដែលបានបើកដំណើរការមជ្ឈមណ្ឌលចុងភៅដ៏ទំនើបនេះនៅកម្ពុជា។ គោលដៅរបស់យើង គឺដើម្បីគាំទ្រចុងភៅ ជម្នះលើសម្ពាធ និងបញ្ហាប្រឈមនៃការធ្វើម្ហូបអាហារ ដែលពួកគេត្រូវរិះរកមុខម្ហូបថ្មីៗរៀងរាល់ខែសម្រាប់ភោជនីយដ្ឋានរបស់ពួកគេ។ ផ្ទះបាយទំនើបនេះ នឹងក្លាយជាសញ្ញានៃការបង្កើតថ្មី និងឧត្តមភាព ដែលជួយចុងភៅឱ្យពង្រឹងជំនាញ និងភាពច្នៃប្រឌិតរបស់ពួកគេ”។

លោក ទួន សារ៉េត អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍអាជីវកម្ម របស់ Unilever Food Solutions កម្ពុជា បានបន្ថែមថា៖ “មជ្ឈមណ្ឌលនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ពួកយើង ចំពោះសហគមន៍ ធ្វើម្ហូបនៅកម្ពុជា។ យើង ប្តេជ្ញា ផ្តល់ដំណោះស្រាយ និង ចែករំលែកចំណេះដឹង ដែលចុងភៅត្រូវការ ដើម្បីភាពជោគជ័យ រាប់ចាប់តាំងពីការយល់ដឹងអំពី ប្រតិបត្តិការក្នុងផ្ទះបាយ រហូតក្លាយជាប្រធានចុងភៅ ដែលមានភាពច្នៃប្រឌិតក្នុងការធ្វើម្ហូបទាន់សម័យកាល”។

មជ្ឈមណ្ឌលទំនើបនេះ ក៏នឹងផ្តោតលើការចែករំលែកចំណេះដឹងស្តីពី ការទាក់ទាញចំណាប់អារម្មណ៍អតិថិជន ដោយផ្តល់ជូននូវដំណោះស្រាយធ្វើម្ហូប ដែលតម្រូវតាមសេចក្តីត្រូវការរបស់អតិថិជន និង ធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍អ្នកទទួលទាន។ តាមរយៈការផ្តល់ចំណេះដឹងស៊ីជម្រៅ ក្នុងការជួយគាំទ្រដល់ភាពរីកចម្រើននៃសេវា អាជីវកម្មម្ហូបអាហារ ការបណ្តុះបណ្តាលចុងភៅ និង ការអភិវឌ្ឍន៍ម្ហូបអាហារ Unilever Food Solutions គឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់ចុងភៅ ម្ចាស់អាជីវកម្ម និង អ្នកជំនាញផ្នែកសេវាកម្មម្ហូបអាហារ។

នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ ប្រធានចុងភៅរបស់ពួកយើង ក៏បានធ្វើបទបង្ហាញអំពីការធ្វើម្ហូបដល់ភ្ញៀវកិត្តិយសទាំងអស់ ដើម្បីទទួលបានបទពិសោធន៍ពីរបៀបធ្វើម្ហូបបែបនេះ ក្នុងសិក្ខាសាលានាពេលខាងមុខ នៅមជ្ឈមណ្ឌលចុងភៅរបស់ពួកយើង ។ ចូលរួមជាមួយពួកយើងដើម្បីអបអរ ពិធីបើកសម្ពោធមជ្ឈមណ្ឌលចុងភៅ ដែលជាកន្លែង ជម្រុញភាពច្នៃបង្កើត សិល្បៈនៃការធ្វើម្ហូប និង គាំទ្រដល់ភាពរីកចម្រើននៃឧស្សាហកម្មសេវាកម្មម្ហូបអាហារនៅ កម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពួកយើង https://www.facebook.com/UnileverFoodSolutionCambodia

អំពី Unilever Food Solutions កម្ពុជា

Unilever Food Solutions គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់នូវគ្រឿងផ្សំម្ហូបអាហារប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយផ្ទះបាយប្រកបដោយវិជ្ជាជីវៈ ដែលជួយមេចុងភៅ និងម្ចាស់ភោជនីយដ្ឋានផ្តល់នូវបទពិសោធន៍អាហារដ៏អស្ចារ្យ។ UFS គាំទ្រដល់តម្រូវការរបស់អ្នកជំនាញផ្នែកសេវាកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដោយមានផលិតផល តាំងពីទឹកជ្រលក់ អាហារដែលត្រៀមរួចជាស្រេច និងផលិតផលគ្រឿងទេសដ៏ច្រើននិងទូលំទូលាយ ។

សម្រាប់ការសាកសួរព័ត៌មាន លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ Email: tivea.koam@unilever.com HP: +855 10 944 544

អត្ថបទថ្មី