Real Madrid ​ចាញ់​​៣​គ្រាប់​ឡើង​ពីរ​លើក​ជាប់​គ្នា​ក្នុង​ដី​ខ្លួន​ឯង​​ ​​ជា​លើក​ទី​១​​​​ក្នុង​រយៈ​ពេល​...

  • 2024-11-06 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង AC Milan ៣-១ ក្នុង​ដី​របស់​ខ្លួនឯង​កាល​ពី​យប់​ថ្ងៃ​ទី​៥​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​​ក្នុង​ក្របខណ្ឌ​ UEA Champions League វគ្គ​សន្សំ​ពិន្ទុ​។

​នេះ​ជា​ការ​បរាជ័យ​ពីរ​លើ​ក​​ជាប់​គ្នា​ៗ​ក្នុង​ដី​របស់​ខ្លួនឯង​ បន្ទាប់​ពី​ប្រកួត​មុន​អធិរាជ​ស​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Barcelona ៤-០ នៅ​ La Liga ។ ការ​បរាជ័យ​ដែល​របូត​គ្រាប់​​​៣​គ្រាប់​ឡើង​បែប​នេះ​ Real Madrid ​ខាន​ជួប​ជា​យូរ​មក​ហើយ ពោល​គឺ​​វា​មាន​​រយៈ​ពេល​ ១៥​ឆ្នាំ​មក​មុន​។

ក្នុង​កំណត់​ត្រា​របស់ Real Madrid ដែល​ចាញ់​៣​គ្រាប់​ឡើង​​​ហើយ​ពីរ​ប្រកួត​ជាប់​គ្នា​​​ក្នុង​ដី​របស់​ខ្លួនឯង​​បែប​នេះ​គឺ​កើត​ឡើង​កាល​ពី​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ ដោយ​កាល​នោះ​ Real Madrid ចាញ់ Barcelona ៦-៣ និង ចាញ់ Mallorca ៣-១។

​​​បើ​គិត​ទៅ​ Real Madrid រដូវ​កាល​នេះ​ហាក់​ចាប់​ផ្ដើម​មក​មិន​សូវ​ជា​ល្អ​ខ្លាំង​​ណាស់​ណា​ទេ ពោល​គឺ​លេង​នៅ​ UEFA Champions League ៤​ប្រកួត​ចាញ់​២​ និង​ឈ្នះ ២ ខណៈ​នៅ La Liga វិញ​ពួក​គេ​ស្ថិត​នៅ​លេខ​២​តាម​ពី​ក្រោម​ក្រុម​ខ្លាំង Barcelona ៩​ពិន្ទុ​ទៅ​ហើយ​ ប៉ុន្តែ​សល់​១​ប្រកួត​ក្នុង​ដៃ​៕​

Daro Ly