តំណាង​ NOCC៖ វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណពង្រឹង​ស្មារតី​ បច្ចេកទេស​គ្រូៗ​ត្រៀម​ការប្រកួត ​«ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២

  • 2025-01-15 03:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ វគ្គ​សិក្ខាសាលា​រយៈពេល​ ៣ថ្ងៃ​ទើប​បញ្ចប់​ទៅ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ស្មារតី​ បច្ចេកទេស ​គ្រូបង្វឹក​ត្រៀម​សម្រាប់​ការ​ប្រកួត​​«ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នៅ​ពេល​​ពេល​ខាង​មុខ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​បញ្ចប់​សិក្ខាសាលា​ថា​ វគ្គ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ស្មារតី​គ្រូៗ​ឲ្យ​ស្រឡាញ់​ ថែរក្សា​ និង​ផ្ដល់​តម្លៃ​ដល់​បណ្ដា​ក្បាច់គុន​នានា​ រួម​គ្នា​លើកស្ទួយ​ក៏​អភិរក្ស​។​ មួយ​វិញ​ទៀត​គឺ​ពង្រឹង​សមត្ថភាព​ បច្ចេកទេស​ កម្លាំង​ ដែល​នៅ​​ខ្វះខាត​ទៅ​ដល់​សិស្ស​គុន​របស់​ខ្លួន​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ចូលរួម​ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ថ្ងៃទី១៦ ដល់​១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​លើក​ឡើង​ទៀត​ថា​ សិក្ខាកាម​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​មក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​ និង​សំណូមពរ​ឲ្យ​មាន​ជា​វគ្គ​បែប​នេះ​បន្តបន្ទាប់​ទៀត។​ សិក្ខាកាម​ទទួល​បាន​​នូវ​បច្ចេកទេស​ល្អៗ​ជាក់ស្ដែង​ពី​គ្រូ​ជំនាញ​ដែល​បាន​យក​មក​ចែករំលែក។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​នេះ​ទៅ​គ្រូៗ​បង្គោល​ទាំង​អស់​នឹង​យក​ចំណេះ​ជំនាញ​ទាំង​នេះ​ទៅ​បង្ហាត់​បន្ត​ដល់​សិស្ស​គុន​របស់​ខ្លួន​ ខណៈ​ NOCC​ នឹង​តាមដាន​ពិនិត្យ​ដល់​ការ​បង្ហាត់​បង្រៀន​របស់​គ្រូ​ៗ​ទាំង​នោះ​ដើម្បី​ត្រៀម​បើក​វគ្គ​សិក្ខាសាលា​ជា​លើក​ទី២​ អំឡុង​ខែ​សីហា​ ២០២៥​ បន្ត​ទៀត។​

បញ្ជាក់​ដែរ​ថា​ វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ បាន បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៥​ នៅសាលាកីឡាគុណធម៌​ក្រោយ​រៀបចំ​ឡើង​អស់​រយៈពេល​៣ថ្ងៃ​មក​នេះ។​ ​សិក្ខាកាម​ចូលរួម​ជា​គ្រ​បង្វឹក​មាន​ប្រមាណ​ខ្ទង់​ ៧០​នាក់​មក​ពី​បណ្ដា​ក្បាច់​គុន​នានា​នៅ​កម្ពុជា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី