អ្នកចាត់ការរបស់ Lyon ជាប់ពិន័យ៩ខែដោយសារតែកាយវិការដាក់អាជ្ញាកណ្ដាល
- 2025-03-06 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការរបស់ Lyon ជាប់ពិន័យ៩ខែដោយសារតែកាយវិការដាក់អាជ្ញាកណ្ដាល
ចន្លោះមិនឃើញ
លោក Paulo Fonseca អ្នកចាត់ការរបស់ក្រុមបាល់ទាត់ Lyon នៃ Ligue1 បារាំងត្រូវបានសហព័ន្ធបាល់ទាត់បារាំងកំណត់ដាក់ពិន័យចំនួន៩ខែមិនឲ្យចូលដឹកនាំក្រុមដោយសារតែកាយវិការរបស់លោកធ្វើហួសហេតុទៅលើមន្ត្រីដឹកនាំការប្រកួត និងអាជ្ញាកណ្ដាលក្នុងកំឡុងការប្រកួតកាលពីចុងសប្ដាហ៍កន្លង។
ហេតុការនេះកើតឡើងក្នុងពេលដែល Lyon បានយកឈ្នះទៅលើក្រុម Brest ២-១ នាសប្ដាហ៍ទី២៤ នៃ Ligue1 របស់បារាំង ដោយពេលនេះ Paulo Fonseca បានសម្ដែងកាយវិការចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលជាខ្លាំងស្ទើរតែប៉ះមុខអាជ្ញាកណ្ដាល និងស្រែកខ្លាំងៗដាក់អាជ្ញាកណ្ដាល ក្នុងពេលនោះអាជ្ញាកណ្ដាលក៏បានផ្ដល់កាតក្រហមទៅកាន់អ្នកចាត់ការខាងលើបណ្ដេញចេញពីការដឹកនាំក្រុមភ្លាមៗផងដែរ។
បន្ទាប់ពីការបណ្ដេញចេញនេះសហព័ន្ធបាល់ទាត់បារាំងបានធ្វើការលើរឿងនេះបន្ត ដោយសារតែមើលទៅកាយវិការរបស់អ្នកចាត់ការហាក់មិនបានផ្ដល់ការគោរពទៅកាន់ក្រុមការងារ ពិសេសគឺអាជ្ញាកណ្ដាល។ ជាថ្មីសហព័ន្ធមួយនេះបានសម្រេចពិន័យលោក Paulo Fonseca រយៈពេល៩ ពោលគឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា អ្នកចាត់ការរូបនេះមិនអាចជាន់លើទីលានបានទេ ហើយសូម្បីតែបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់ក៏ហាមមិនឲ្យចូលរហូតដល់ខែកញ្ញា ថែមទៀតផង៕