ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក និងក្រុមហ៊ុន មីតដុកទ័រ ឯ.ក
- 2025-03-07 11:23:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក និងក្រុមហ៊ុន មីតដុកទ័រ ឯ.ក
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ ក្នុងបរិវេណសណ្ឋាគារ Sun and Moon ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប (IG Trading Group Co., Ltd.) និង ក្រុមហ៊ុន មីតដុកទ័រ ឯ.ក (Meet Doctor Co.,Ltd បានឯកភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណង ជាដៃគូផ្សព្វផ្សាយ និងរួមគ្នាជួយជ្រោមជ្រែងចំណេះដឹងអាហារូបត្ថម្ភ និងសុខភាពដល់ ម្តាយ ទារក និងកុមារ នៅកម្ពុជា។
ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន IG International Group ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៧ ជាមួយនឹងបេសកកម្ម នាំយកផលិតផលប្រកបដោយគុណភាពខ្ពស់ ទាំងក្នុង និងក្រៅប្រទេស ដើម្បីចែកជូនអតិថិជន ក៏ដូចជាគិតគូរដល់អាហារូបត្ថម្ភ សុខភាព និងអនាម័យសម្រាប់កុមារ និងមនុស្សចាស់ផងដែរ។
ក្នុងឱកាសដ៏ឱឡារិកនេះដែរ លោក ច័ន្ទ បញ្ញារិទ្ធ នាយកប្រតិបត្តិនៃក្រុមហ៊ុន អាយជី ត្រេឌីង បានមានប្រសាសន៍ថា ការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន មីតដុកទ័រ គឺជាការសម្លឹងមើលវែងឆ្ងាយ និងដើរឱ្យទាន់សម័យកាលឌីជីថល ដើម្បីជួយសម្រួលបន្ទុកដល់ឪពុកម្តាយសម័យថ្មី។ លោកមានប្រសាសន៍បែបនេះថា៖ “ពួកយើងបានសម្រេចគោលបំណងក្នុងការធ្វើការជាមួយ មីតដុកទ័រ ដើម្បីធ្វើការផ្តល់សេវាកម្មផ្នែកប្រឹក្សាសុខភាពជូនដល់អតិថិជនយើងតាមរយៈប្រព័ន្ធ ឌីជីថល ព្រោះយើងដឹងថា ឪពុកម្តាយសម័យនេះមានការរវល់ច្រើន ដូច្នេះការប្រឹក្សាសុខភាពតាមរយៈប្រព័ន្ធឌីជីថល គឺអាចធ្វើឱ្យឪពុកម្តាយមានភាពកក់ក្តៅ ទោះយប់ ឬថ្ងៃ គាត់អាចទាក់ទងទៅកាន់គ្រូពេទ្រជំនាញ ដើម្បីទទួលការប្រឹក្សាបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈ MeetDoctor Mobile App។
ឆ្លៀតក្នុងឱកាសនេះដែរ លោកលោក និត ប៊ុនតុងយី នាយកប្រតិបត្តិក្រុមហ៊ុន មីតដុកទ័រ បានបង្ហើបឱ្យដឹងពីគោលចំហរពីរ ដែលលោកសម្រេចចិត្តសហការជាមួយនឹងក្រុមហ៊ុន អាយជី ត្រេឌីង។ លោកមានប្រសាសន៍បែបនេះថា៖ “ការសម្រេចចិត្តធ្វើ MOU ជាមួយ ក្រុមហ៊ុន អាយជី ត្រេឌីង នោះគឺផ្អែកលើពីរចំណុចធំៗ ដោយទីមួយ ព្រោះយើងមានគោលគំនិតស្របគ្នា ដោយអ្វីដែលយើងកំពុងធ្វើគឺមានភាពច្នៃប្រឌិត មានភាពថ្មីខុសពីអ្វីដែលកំពុងកើតមានបច្ចុប្បន្ន ឧទាហរណ៍ ដូចជាការបង្កើត MeetDoctor Mobile App ពោលគឺ យើងបានប្រើប្រាស់បច្ចេកទេសដើម្បីចែករំលែកចំណេះដឹងទៅដល់ឪពុកម្តាយក្នុងការចិញ្ចឹម បីបាច់កូនតូច។ ទីពីរ ខ្ញុំពិតជាកោតសរសើរនូវទឹកចិត្តថ្នាក់ដឹកនាំក្រុមហ៊ុន អាយជី ត្រេឌីង ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ចង់ឱ្យអតិថិជនមានសុខភាពល្អ ដោយ អាយជី ត្រេឌីង បានធ្វើការសហការជាមួយ មីតដុកទ័រ ដើម្បីផ្តល់សេវាកម្មជូនដល់អតិថិជន នៅពេលដែលអតិថិជនមានបញ្ហាសុខភាពអ្វីមួយ គឺពួកគាត់អាចមានកន្លែងដែលទទួលការប្រឹក្សាប្រកបដោយទំនុកចិត្ត។
គូសបញ្ជាក់ផងដែរថា អាយជី ត្រេឌីង មានផលិតផលជាច្រើនសម្រាប់កុមារ និងការចិញ្ចឹមទារក រួមមាន ទឹកដោះគោម្សៅ ដាណាឡាក់ ហ្គោល ប្រ៉ូផ្លឹស (Danalac Gold Pro+) ទឹកដោះពពែ (Danalac Goat) ទឹកដោះគោម្សៅ ដាណាឡាក់ ជូនៀរ លេខ៤ (Danalac Junior Step 4) ទឹកដោះគោម្សៅ ហ្គេន ហ្វ័រ ហ្រ្គូ (Gain for Growth) ព្រមទាំងសាប៊ូកក់សក់ ដុសខ្លួន និងសាប៊ូលាងដប ដែលជាសាប៊ូកូនក្មេងសរីរាង្គម៉ាក Klen ដំបូងគេនៅកម្ពុជា។ **កំណត់សម្គាល់៖ រាល់ការចំណាយ និងការព្រឹក្សាផ្សេងៗ សូមសាកសួរព័ត៌មានលម្អិតទៅកាន់ ក្រុមហ៊ុន មីតដុកទ័រ (MeetDoctor Mobile App)៕