ដឹងការពិតនៃលេខដែលបានឃើញកាលពីប៉ុន្មានថ្ងៃមុនហើយគឺជាការបង្ហោះនំឃុកឃីដំបូងគេទៅលំហអាកាសរបស់នំឃុកឃី អូរីអូ
- 2025-04-12 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងការពិតនៃលេខដែលបានឃើញកាលពីប៉ុន្មានថ្ងៃមុនហើយគឺជាការបង្ហោះនំឃុកឃីដំបូងគេទៅលំហអាកាសរបស់នំឃុកឃី អូរីអូ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ OREO Milky Way Dunk ជាប្រវត្តិសាស្ត្រនៃការបង្ហោះនំឃុកឃីដំបូងគេទៅលំហអាកាស នៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន OREO នឹងបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលមានឈ្មោះថា "OREO Milky Way Dunk" ដោយរៀបចំព្រឹត្តិការណ៍ពិសេសនៅ ប្រទេសឥណ្ឌូនេស៊ី។ ហេតុអ្វីបានជាព្រឹត្តិការណ៍នេះសំខាន់? វាជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងគេនៃនំឃុកឃី ដែល OREO បង្ហោះនំឃុកឃីរបស់ខ្លួនទៅដល់កន្លែងដែលមិនធ្លាប់មាននំណាមួយទៅដល់ពីមុន។ ការបង្ហោះនេះនឹងត្រូវបាន ផ្សាយផ្ទាល់ ដើម្បីឱ្យអ្នកគាំទ្រទូទាំងពិភពលោកអាចមើលឃើញបាន។ គម្រោងនេះគឺជាផ្នែកមួយនៃ កម្មវិធីការបង្កើតការច្នៃប្រឌិតថ្មីៗ របស់ OREO ដើម្បីភ្ចាប់ទំនាក់ទំនងទៅកាន់អតិថិជនគ្រប់វ័យ។ តើអ្នកអាចចូលរួមយ៉ាងដូចម្តេច? តាមដានការផ្សាយផ្ទាល់តាមរយៈ គេហទំព័រ ឬបណ្តាញសង្គម ផ្លូវការរបស់ OREO។ ព្រឹត្តិការណ៍ OREO Milky Way Dunk នឹងជាគម្រោងដ៏អស្ចារ្យមួយ! ត្រៀមខ្លួនជាស្រេចដើម្បីមើល នំ OREO ហោះឡើងទៅលំហអាកាស នៅឆ្នាំ២០២៥ នេះ!
ដើម្បីអបអរនៃការបង្ហោះនំអូរីអូទៅកាន់លំហអាកាសនេះក្រុមហ៊ុន អូរីអូ បានរៀបចំសកម្មភាពជាច្រើនជាពិសេសការលេងហ្គេមឈ្នះរង្វាន់ពីនំអូរីអូកញ្ចប់ OREO Space Dunk ។ ឈ្នះ OREO Space Dunk បានបង្កើតកម្មវិធីលេងហ្គេមសប្បាយៗជាមួយនឹងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន និង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត!
សម្រាប់ព័ត៏មានបន្ថែមសូមតាមដានហ្វេសប៊ុកផេកផ្លូវការ OREO Cambodia!