Barcelona ស្នើ​សុំ​ប្ដូរ​ម៉ោង​ជាមួយ Real Valladolid តែ​ត្រូវ​បាន​បដិសេធ​

  • 2025-04-22 00:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្នើ​សុំ​ប្ដូរ​ម៉ោង​លេង​ជាមួយក្រុម Real Valladolid របស់​​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ត្រូវ​បាន​​ La Liga ច្រាន​ចោល​ហើយ​​ ពោល​គឺ​នៅ​បន្ត​លេង​ម៉ោង​ដូច​ពី​មុន​វិញ​។

ដោយសារ​តែ​​ការ​ប្រកួត​មាន​ភាព​មមាញឹក ​Barcelona ​ហើយ​ការ​ប្រកួត​ទល់​ក្រុម​នេះ​យប់​ផង​នោះ​ពួក​គេ​បាន​ដាក់​សំណើ​ស្នើ​​ទៅ​កាន់ La Liga ដើម្បី​សុំ​ប្ដូរ​ម៉ោង​ពី​៩ ម៉ោង​យប់​ម៉ោង​នៅ​អេស្ប៉ាញ មក​សុំ​ប្ដូរ​លេង​នៅ​ម៉ោង ២:០០ PM, ៤:១៥ PM ឬ​ក៏​ម៉ោង​៦:៣០ ​ក៏​បាន។ តែ​ La Liga​ មិន​ព្រម​នោះ​ទេ ដូច្នេះ​ការ​ប្រកួត​នេះ​ត្រូវ​បន្ត​លេង​នៅ​ម៉ោង ៩​យប់​ម៉ោង​នៅ​អេស្ប៉ាញ​ដដែល​ ដែល​វា​ត្រូវ​នឹង​ម៉ោង ២​យប់​រំលង​​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​៤​ខែ​ឧសភា ឆ្នាំ​២០២៥ ។

​ការ​ប្រកួត​​នេះ​ធ្វើ​ឡើង​មុន​ការ​​ប្រកួត​​ជើង​ទី​២ UCL ជាមួយ Inter Milan នៅ​ទឹកដី​របស់​​​ប្រទេស​អ៊ីតាលី ស្រប​ពេល​ដែល​ការ​ប្រកួត​ជើង​ទី​១ លេង​មុន​ការ​ប្រកួត​ទល់ Real Valladolid។ Barcelona មាន​ការ​ប្រកួត​ធំ​ៗ​ដល់​​ទៅ​៣​ប្រកួត​ក្នុង​នោះ​ប៉ះ​ Real Madrid វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​​ទី​២៧ ​ខែមេសា នេះ​វេលា​ម៉ោង ៣​យប់​រំលង​អាធ្រាត្រ បន្ទាប់​មក​ត្រូវ​ត្រៀម​ជួប​ Inter Milan នា​ប្រកួត​បន្ទាប់​ UCL ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៥ ​ម៉ោង ២​យប់​រំលង​អាធ្រាត្រ​ម៉ោង​នៅ​កម្ពុជា​ ហើយ​ជើង​​ទី​២ នឹង​លេង​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៥ ​ម៉ោង ២​យប់​រំលង​អាធ្រាត្រ​ម៉ោង​នៅ​កម្ពុជា​ ដូច​គ្នា​៕ ​​

Daro Ly