ក្រុមហ៊ុន OCIC នឹងសម្ពោធដីឡូត៍មាត់ទន្លេនៅកោះពេជ្រនៅខែមិថុនា
- 2025-06-19 10:05:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន OCIC នឹងសម្ពោធដីឡូត៍មាត់ទន្លេនៅកោះពេជ្រនៅខែមិថុនា
ចន្លោះមិនឃើញ
ខែមិថុនា ឆ្នាំ ២០២៥ កោះពេជ្រ ភ្នំពេញ – ក្រុមហ៊ុន OCIC មានកិត្តិយសក្នុងការប្រកាសកម្មវិធីបង្ហាញអំពីគម្រោងលំនៅឋានថ្មី "Two Rivers Residences" ដែលមានទីតាំងនៅកណ្តាលកោះពេជ្រ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ ខែមិថុនា នៅកោះពេជ្រ ដោយនឹងមានកម្មវិធីសំណេះសំណាលផងដែរ។ កោះពេជ្រគឺជាសង្កាត់ដែលកំពុងរីកចម្រើនជាមួយនឹងផ្ទះ ការិយាល័យ និងហាងអាហារ និងកាហ្វេដ៏ពេញនិយមដូចជា Brown Coffee, Starbucks, Little Caesars, GeGe Hotpot, KOI Thé, និង TUBE Coffee ជាទីតាំងពេញនិយមសម្រាប់ក្រុមគ្រួសារ អ្នកជំនាញ និងភ្ញៀវជាច្រើន។
Two Rivers Residences ផ្តល់ជូនដីឡូតិ៍សម្រាប់អតិថិជនដែលមានបំណងចង់សាងសង់ផ្ទះផ្ទាល់ខ្លួន និងមានផ្ទះគំរូស្រាប់ដែលអាចទស្សនាជាគំរូ ឬទិញផងដែរ។ ទីតាំងស្ថិតនៅតាមបណ្តោយទន្លេមេគង្គ និងទន្លេបាសាក់ គម្រោងលំនៅឋាននេះបង្ហាញពីឱកាសដ៏ល្អមួយក្នុងការកាន់កាប់អចលនទ្រព្យនៅតំបន់កណ្តាលដែលមានទេសភាពដងទន្លេនៃរាជធានីភ្នំពេញ។
កម្មវិធីនេះនឹងមានការបង្ហាញរថយន្ត Jeep និង Land Rover រួមជាមួយនឹងគ្រឿងអលង្ការម៉ាកល្បីៗដូចជា Bering និង Pandora ។ អ្នកឧបត្ថម្ភសំខាន់ៗសម្រាប់កម្មវិធីនេះរួមមានមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital), សាលាអន្តរជាតិកាណាដា ភ្នំពេញ (CIS), សណ្ឋាគារ ឯករាជ្យ (Independence Hotel), Ordinaire, ABC Beer, និង Heineken ។
កម្មវិធីនេះរៀបចំដោយគម្រោងអភិវឌ្ឍសហគមន៍ កោះពេជ្រ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។ កម្មវិធីនេះស្វាគមន៍អ្នកទិញ អ្នកវិនិយោគ និងភ្នាក់ងារអចលនទ្រព្យ ដើម្បីស្វែងយល់ពីសក្តានុពលនៃការផ្តល់ជូនពី Two Rivers Residences។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ០១៧ ៦៦៦ ១៣០, ០១៧ ៦៦៦ ០១៣ ឬតាមដានទំព័រហ្វេសប៊ុក Two Rivers Residences ដើម្បីទទួលបានព័ត៌មានថ្មីៗ។