ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ធ្វើការឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខ
- 2025-08-01 09:13:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ធ្វើការឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខ
ចន្លោះមិនឃើញ
តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស បានឧបត្ថម្ភថវិកាចំនួន ១០០,០០០ ដុល្លារ បន្ថែមដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ សកម្មភាពនេះ គឺជាការរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង សូមឆ្លៀតយកឱកាសនេះបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្ដិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឲ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕