សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារគាំទ្រ ដូណាល់ ត្រាំ ជាបេក្ខភាពពានរង្វាន់ណូបែលសន្ដិភាព
- 2025-08-08 04:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារគាំទ្រ ដូណាល់ ត្រាំ ជាបេក្ខភាពពានរង្វាន់ណូបែលសន្ដិភាព
ចន្លោះមិនឃើញ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើរលិខិតផ្លូវការទៅកាន់គណៈកម្មការពានរង្វាន់ណូបែលអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ ប្រទេសន័រវេស ដើម្បីគាំទ្របេក្ខភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធាធិបតីសហរដ្ឋអាមេរិក សម្រាប់ពានរង្វាន់ណូបែលសន្ដិភាព។
ក្នុងលិខិតផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ដូណាល់ ត្រាំ ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមគំនិត និងជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ រវាងកងទ័ពកម្ពុជា-កងទ័ពថៃ និងបន្ដតាមដានការអនុវត្តបទឈប់បាញ់ រហូតដល់កិច្ចព្រមព្រៀងបទឈប់បាញ់ទាំងស្រុងជាផ្លូវការ នៅត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្ដារសន្ដិភាពរវាងប្រទេសទាំងពីរ។ កិច្ចខិតខំប្រឹងប្រែង ស្វែងរកសន្ដិភាពរវាងប្រទេសទាំងពីរ តាមកិច្ចចរចាការទូត ក្នុងគោលដៅបញ្ចៀសសង្គ្រាម ការបង្ហូរឈាម អាយុជីវិត ការខាតបង់ទ្រព្យសម្បត្តិ និងការជម្លៀសប្រជាពលរដ្ឋជាដើម។
ស្របទៅតាមសំណូមពរប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើរលិខិតផ្លូវការ ទៅកាន់គណៈកម្មការពានរង្វាន់ណូបែលអន្តរជាតិ គាំទ្រឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីទី ៤៥ និងទី៤៧ របស់សហរដ្ឋអាមេរិក ទទួលពានរង្វាន់ណូបែលសន្ដិភាព ដែលបានគំនិតផ្ដួចផ្ដើមកិច្ចចរចាការទូត រវាងកម្ពុជា-ថៃ រហូតដល់មានកិច្ចឈប់បាញ់ ចូលជាធរមាននៅត្រឹមថ្ងៃទី០៧ ខែសីហា ២០២៥។