កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសអាស៊ានរឿងបញ្ជូនទ័ពរក្សាសន្ដិសុខក្រោមឆ័ត្រ​ UN

  • 2025-08-19 03:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានកោតសរសើរកម្ពុជា​ ចំពោះ​ស្មារតី​ចូលរួមរក្សាសន្ដិសុ​ខពិភព​លោក​។​ កម្ពុជា បាន​បញ្ជូនកងទ័ពរបស់ខ្លួនជាង​ ៩,០០០នាក់​ ទៅកាន់ប្រទេសកំពុងញាំញីដោយភ្លើងសង្គ្រាម ដើម្បីរក្សាស្ថេរភាព​​​ សន្ដិសុខ និងសណ្ដាប់ធ្នាប់​ ក្រោម​ឆ័ត្រអង្គការសហប្រជាជាតិ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឯកអគ្គរដ្ឋទូតរូបនេះ និយាយ​ថា​ សូមសម្ដែងគារវកិច្ចដល់កម្ពុជាដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩,១៩៩ នាក់ទៅកាន់ប្រទេសផ្សេងៗ។ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោមប្រទេសចំនួន ១១៩ ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសអាស៊ានផងដែរ។

ក្រោម​ស្មារតី​តែមួយ​ ដើម្បីពិភពលោក​ទទួល​បាន​សុខសន្ដិភាព​ ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឈរ​នៅ​លេខរៀង​ទី១​ ដែល​ជា​ប្រទេស​បាន​បញ្ជូន​ទ័ពទៅ​ច្រើន​ជាង​គេ​ក្នុង​បណ្ដាប្រទេសអាស៊ាន។​ ដោយឡែក​កម្ពុជា​​ ដែល​ជា​ប្រទេស​ឈរនៅ​លេខរៀងទី៣​ ក៏បាន​បន្ដប្ដេជ្ញាចិត្ដ​ខ្ពស់​ក្នុង​ការ​ចូល​រួម​ជាមួយ​ពិភពលោក​ ដោយ​កងកម្លាំង​របស់​ខ្លួន​ភាគច្រើនត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​​​ ហ្សកដង់ខាងជើង​ អាហ្វ្រិកកណ្ដាល​ និងម៉ាលីជាដើម៕

អត្ថបទ៖ សំណាង