ផលិតផលថែរក្សាសម្រស់កូរ៉េល្បីល្បាញជាង ២០ ឆ្នាំ ត្រូវបាននាំចូលផ្ដាច់មុខមកកាន់ប្រទេសកម្ពុជា

  • 2025-09-14 14:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលថែរក្សាសម្រស់ Be’Balance មានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកូរ៉េ ត្រូវបានពាណិជ្ជករខ្មែរ ទទួលបានសិទ្ធផ្ដាច់មុខនាំចូលមកកាន់ទីផ្សារកម្ពុជា និងបើក Store ដំបូងបង្អស់នៅកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ មានទីតាំងនៅផ្លូវកែ ៣០៦ និងផ្លូវ៦៣ (វិថីត្រសក់ផ្អែម) សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពិធីបើកសម្ពោធហាង Be’Balance Store Cambodia នេះមានការអញ្ជើញចូលរួមយ៉ាងកុះករ ពីសំណាក់លោកស្រី រៀល សុភាវីន អគ្គនាយិការក្រុមហ៊ុន Be’Balance Cambodia លោក JUNG MAN SUNG អគ្គនាយកក្រុមហ៊ុន Be’Balance Korea លោកអគ្គនាយកក្រុមហ៊ុន Be’Balance Vietnam ព្រមទាំងភ្ញៀវកិត្តិយស ដៃគូរសហការ និង Influencer ជាច្រើនរូបនៅប្រទេសកម្ពុជា។

ក្នុងឱកាស ពិធីសម្ពោធហាង លោកស្រីអគ្គនាយិកា Be’Balance Cambodia បានបង្ហាញចំណាប់អារម្មណ៍រំភើប និងសេចក្ដីសោមនស្សរីករាយ ចំពោះសមិទ្ធផលថ្មី លោកស្រីបានទទួលសិទ្ធផ្ដាច់មុខនាំចូលផលិតផល Be’Balance x Le’Nect ប្រចាំនៅកម្ពុជា ជាយីហោផលិតផលថែរក្សាសម្រស់ដ៏មានគុណភាព មានបទពិសោធន៍ច្បាស់លាស់ក្នុងការថែទាំស្បែកទាំងបុរស និងស្ដ្រី និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសកូរ៉េ ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត។

លោកស្រីអគ្គនាយិកា បញ្ជាក់ឱ្យដឹងថា មុននឹងសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Be’Balance លោកស្រីបានសិក្សាយ៉ាងលំអិត ទៅលើផលិតផលរបស់ក្រុមហ៊ុន ទាំងស្ដង់ដាផលិត បច្ចេកទេស គុណភាព ការវេចខ្ចប់ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផ្ទាល់ ដែលអាចឈរឈ្មោះ ២០ ឆ្នាំមកហើយ និងទទួលបានការគាំទ្រច្រើន ពីសំណាក់ពលរដ្ឋកូរ៉េ និងអន្តរជាតិ។

លើសពីនេះទៀត ទន្ទឹមនឹងប្រជាជនកម្ពុជា ធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ នេះជាពេលវេលាដ៏សមស្រប សម្រាប់ Be’Balance Cambodia ផ្ដល់ជូននូវផលិតផល ថែរក្សាសម្រស់ដ៏មានគុណភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយពុំចាំបាច់មានផលិតផលថៃ មកកាន់ទីផ្សារកម្ពុជាទៀតទេ។ ក្រុមហ៊ុន Be’Balance Cambodia ក៏គ្រោងនឹងពង្រីកទីផ្សារ និង Be’Balance Store ទៅកាន់បណ្ដាខេត្តផ្សេងទៀតផងដែរ ដោយអាចនឹងចាប់ផ្ដើមពីខេត្តព្រះសីហនុ និងសៀមរាបជាដើម។ Pic5 សូមបញ្ជាក់ផងដែរថា Be’Balance ជាផលិតផលថែរក្សាសម្រស់ ដែលបានបង្កើតឡើងខ្ទង់ ២០ ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៥ និងចែកចាយមកកាន់ ៥ ប្រទេសរួមមានជប៉ុន រុស្ស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។

អត្ថបទថ្មី