ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) សហការជាមួយ Ezesoft ដើម្បីដាក់ឲ្យដំណើរការ WiFi សាធារណៈដំបូងគេរបស់រាជធានីភ្នំពេញ នៅទីក្រុងនរា
- 2025-12-20 06:13:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) សហការជាមួយ Ezesoft ដើម្បីដាក់ឲ្យដំណើរការ WiFi សាធារណៈដំបូងគេរបស់រាជធានីភ្នំពេញ នៅទីក្រុងនរា
ចន្លោះមិនឃើញ
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍក្នុងស្រុកដ៏ចម្រុះមួយ និងក្រុមហ៊ុន Ezesoft ដែលជាអ្នកផ្តល់ដំណោះស្រាយ និងសេវាកម្មឌីជីថលឈានមុខគេរបស់ប្រទេសកម្ពុជា បានប្រកាសពីភាពជាដៃគូ ដើម្បីដាក់ឱ្យដំណើរការ WiFiX ដែលជាតំបន់ WiFi សាធារណៈទ្រង់ទ្រាយធំដំបូងគេរបស់ប្រទេសកម្ពុជា។ WiFiX នឹងបង្ហាញខ្លួនជាលើកដំបូងនៅ ទីក្រុង នរា (កោះ នរា) ដោយផ្តល់ការចូលប្រើអ៊ីនធឺណិតដោយឥតគិតថ្លៃ ប្រកបដោយសុវត្ថិភាព និង ដំណើរការ 24/7 សម្រាប់ទាំងអស់គ្នា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក Luis Chen អនុប្រធានប្រតិបត្តិរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងលោក Yap Kok Leong នាយកប្រតិបត្តិរបស់ Ezesoft។
ត្រូវបានរចនាឡើងដើម្បីពង្រឹងរបៀបរស់នៅឌីជីថលថ្មី WiFiX អនុញ្ញាតឲ្យប្រជាជនកម្ពុជាភ្ជាប់ទំនាក់ទំនងគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគាំទ្រដល់ការរៀនសូត្រ ភាពច្នៃប្រឌិត សហគ្រិនភាព និងតម្រូវការអនឡាញប្រចាំថ្ងៃ។ សេវាកម្មនេះបំពេញបន្ថែមការផ្តល់ជូនអ៊ីនធឺណិតចល័តបង់ប្រាក់ពីប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា ដូចជា Cellcard ដែលពង្រីកការតភ្ជាប់ដ៏រលូននៅទូទាំងទីសាធារណៈ។
ទីក្រុង នរា ជាការអភិវឌ្ឍទីក្រុងចម្រុះ រួមបញ្ចូលលំនៅឋាន ពាណិជ្ជកម្ម របៀបរស់នៅ និងទីសាធារណៈ។ គោលដៅសំខាន់ៗរួមមាន ឧទ្យានកម្សាន្ត នរា (Norea Parkway), រីវើឡាយស៍ (Riverlight) និង Coconut Park Koh Norea ស្វាគមន៍ភ្ញៀវទេសចរចំនួន ៤០០០ ទៅ ៧០០០ នាក់នៅថ្ងៃធ្វើការ កើនឡើងដល់ ៨០០០ ទៅ ១៥០០០ នាក់នៅចុងសប្តាហ៍ និងឈានដល់ភ្ញៀវទេសចររហូតដល់ ១០០០០ ទៅ ៣០០០០ នាក់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិសេស ដែលឆ្លុះបញ្ចាំងពីសកម្មភាពជាបន្តបន្ទាប់ពេញមួយថ្ងៃ និងសប្តាហ៍។ ដោយមានការគាំទ្រពីខ្សែកាបអុបទិកល្បឿនលឿន WiFiX ដែលត្រូវបានរួមបញ្ចូលទៅក្នុងវិស័យសាធារណៈ ដើម្បីផ្តល់នូវការតភ្ជាប់ដែលអាចទុកចិត្តបាន និងការចូលប្រើឌីជីថលកាន់តែទូលំទូលាយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
«ភាពជាដៃគូរវាង OCIC និង Ezesoft នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើររបស់យើង ដើម្បីផ្លាស់ប្តូរទីក្រុង នរា ទៅជាទីក្រុងឆ្លាតវៃ។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការរៀបចំផែនការសម្រាប់ការអភិវឌ្ឍអ៊ីនធឺំណេត 5G នាពេលអនាគត យើងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់កំណើនប្រកបដោយចីរភាព ទំនុកចិត្តរបស់វិនិយោគិនកាន់តែរឹងមាំ និងអនាគតដែលមានការផ្តោតលើឌីជីថល។» លោក Luis Chen អនុប្រធានប្រតិបត្តិនៃ OCIC បានមានប្រសាសន៍។
ដោយបានដាក់ឲ្យដំណើរការក្រោមប្រធានបទ «កាន់តែប្រសើរជាមួយគ្នា» ភាពជាដៃគូនេះបាននាំមកនូវក្រុមហ៊ុនខ្មែរទាំងពីរមកសហការគ្នាលើគំនិតផ្តួចផ្តើម ជាក់ស្តែងមួយដែលបានបម្រើជាសេវាកម្មឌីជីថលសម្រាប់ប្រយោជន៍សាធារណៈ។ WiFiX ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកែលម្អការតភ្ជាប់ និងការចូលប្រើប្រាស់ ដោយគាំទ្រដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់សហគមន៍ ខណៈដែលប្រទេសកម្ពុជាបន្តការផ្លាស់ប្តូរសេវាកម្មឌីជីថលរបស់ខ្លួន។
លោក Yap Kok Leong នាយកប្រតិបត្តិក្រុមហ៊ុន Ezesoft បានមានប្រសាសន៍ថា «អធិបតេយ្យភាពឌីជីថលពិតប្រាកដត្រូវបានបង្កើតឡើងនៅលើហេដ្ឋារចនាសម្ព័ន្ធដែលនៅបម្រើជាសេវាកម្មដល់អ្នកប្រើប្រាស់។ ការដាក់ឲ្យដំណើរការ WiFiX ក្នុងអំឡុងពេលនេះបានផ្ញើសារច្បាស់លាស់មួយថា ដំណើរឌីជីថលរបស់ប្រទេសកម្ពុជាគឺមិនអាចបញ្ឈប់បានទេ។ រួមគ្នាជាមួយ OCIC យើងកំពុងផ្តល់ជូននូវច្រកទ្វារសុវត្ថិភាព និងល្បឿនលឿន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការតភ្ជាប់ ទទួលបានព័ត៌មាន និងមានផលិតភាព។»
ការដាក់បម្រើការ WiFiX បង្កើននូវសុវត្ថិភាព ការរួមបញ្ចូល និងភាពងាយស្រួលនៅក្នុងទីសាធារណៈ ដោយពង្រឹងតួនាទីរបស់ទីក្រុង នរា ជាសង្កាត់ទីក្រុងសកម្មសម្រាប់ពាណិជ្ជកម្ម ការរស់នៅ និងការប្រើប្រាស់ជាសហគមន៍ប្រចាំថ្ងៃ។