ថ្មីតែធំ! កីឡាផិក្កូលប៊លថ្មីក្នុងស្រុកតែមានការប្រកួតជើងឯកគីងកុងដ៏ធំប្រចាំឆ្នាំ 2026

  • 2026-03-06 10:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ ដណ្តើមយកជើងឯក ផិក្កូលប៊ល ជាមួយប្រាក់រង្វាន់រហូតដល់ 28 លានរៀននៅក្នុងការរប្រកួតជើងឯក គីងកុងផិក្កូលប៊លប្រចាំឆ្នាំ 2026 នៅកម្ពុជា។

កីឡាផិក្កូប៊លដែលអ្នកទាំងអស់គ្នាឧស្សាហ៍ឃើញមានការលេងច្រើនពីមហាសេដ្ឋីនាប៉ែក អឺរ៉ុប រួមមានមហាសេដ្ឋីបៀលហ្គេត តារាសម្តែងលំដាប់ជួរមុខ លីអូណាដូ ឌីខាបព្រីអូ (Leonardo Dicaprio) ឥឡូវនេះគឺមានការប្រកួតនៅប្រទេសកម្ពុជាយើងហើយដែលដឹកនាំដោយ ឯកឧត្តម លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា និងសហការឧបត្ថម្ភក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្រោមការដឹកនាំរបស់ លោក ផន មុតច័ន្ទឧត្តម (Erich) សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងជាតំណាងភេសជ្ជៈប៉ូវកម្លាំង គីងកុង បានប្តេជ្ញាចិត្តប្រែក្លាយកីឡាមួយនេះនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និង មានលក្ខណៈស្តង់ដារអន្តរជាតិ។

យោងតាមឯកឧត្តម លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រោះវាជាកីឡាដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតនៅលើពិភពលោក ដែលទាមទារនូវភាពរឹងមាំ កាយវិការរស់រវើក ការវាយបកយ៉ាងរហ័ស និងការផ្ដោតស្មារតីខ្ពស់ ដូចនេះហើយទើបស័ក្តសមជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង គីងកុង ផ្តល់ថាមពល សម្បូរវីតាមីនខ្ពស់ ជាតិស្ករទាប និងដល់សារពាង្គកាយនៅពេលអស់កម្លាំង។

នេះមិនត្រឹមតែជាការប្រកួតយកជើងឯក គីងកុងផិក្កូលប៊ល ប្រចាំឆ្នាំ 2026 ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការស្វែងរក និងបណ្តុះបណ្តាលទេពកោសល្យខ្មែរ ដើម្បីឈានទៅដល់ការប្រកួតលំដាប់ថ្នាក់អន្តរជាតិ។ លោក យិន គក់ឆេង ប្រធានផ្នែករៀបចំកម្មវិធី បានមានប្រសាសន៍ថា៖ «កីឡាផិក្កូលប៊លនេះមានសក្តានុពលខ្លាំងណាស់ ហើយយើងពិតជាសង្ឃឹមថានឹងមានកីឡាករខ្មែរឆ្នើមៗ ដែលអាចឈានទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិនាពេលអនាគត»។

គួរបញ្ជា្កក់ផងដែរថាពិធីសម្ភោធជាផ្លូវការ ការប្រកួតជើងឯកគីងកុងផិក្កូលប៊ល ប្រចាំឆ្នាំ 2026 នេះបានចាប់ផ្តើមកាលពីថ្ងៃទី 06 ខែ មីនា ឆ្នាំ2026 ថ្មីៗនេះដោយមានការបើកឪ្យចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ។ ការប្រកួតត្រូវបានបែងចែកជាច្រើនវគ្គដើម្បីជ្រើសរើសជើងឯកប្រចាំវគ្គនីមួយៗ ជាមួយប្រាក់រង្វាន់សរុបជាង 28 លានរៀល រួមជាមួយពានរង្វាន់ និងមេដៃជាច្រើនទៀតផង។

កិច្ចសហការរវាង ភេសជ្ជៈប៉ូវកម្លាំង គីងកុង និង សហព័ន្ធកីឡាផិក្កូលប៊ល គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យវិស័យកីឡានៅកម្ពុជាកាន់តែមានភាពរីកចម្រើន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោលបំណងលើកកម្ពស់កីឡាផិក្កូលប៊លឱ្យលើសពីការលេងកម្សាន្ត ដោយផ្តល់អាទិភាពលើការអភិវឌ្ឍសមត្ថភាព ការបង្វឹកតាមស្តង់ដារ និងការត្រៀមខ្លួនសម្រាប់ឆាកអន្តរជាតិនាពេលអនាគតផងដែរ៕

រូបភាព និង អត្ថបទដោយ៖ សុធារិទ្ធ

អត្ថបទថ្មី