“អបអរសាទរលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ CheckinMe ទទួលបានជ័យលាភីឆ្នើមកម្មវិធីពន្លឿនធុរកិច្ចថ្មី”
- 2026-03-12 10:47:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“អបអរសាទរលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ CheckinMe ទទួលបានជ័យលាភីឆ្នើមកម្មវិធីពន្លឿនធុរកិច្ចថ្មី”
ចន្លោះមិនឃើញ
កាលពីថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២៦ ប្រធាននាយកប្រតិបត្តិ CheckinMe លោក ឡី កំថូង បានចូលរួមកម្មវិធីពន្លឿនធុរកិច្ចថ្មី Cambodia Startup Accelerator ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនអន្តរជាតិ Seedstars និង សហគ្រិនខ្មែរ ដែលបង្កើតឡើងដើម្បីផ្សារភ្ជាប់ធុរកិច្ចថ្មី វិនិយោគិន និងអ្នកកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគនៅក្រៅប្រទេស និងផ្លូវឆ្ពោះទៅរកការរីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពសកល។ កម្មវិធីនេះជាវេទិកាសម្រាប់បង្ហាញពីគំនិតច្នៃប្រឌិត ការបង្កើតភាពជាដៃគូអន្តរជាតិ និងការបើកចំហរនូវ ឱកាសវិនិយោគដើម្បីផ្លាស់ប្តូរសក្ដានុពលក្នុងស្រុកឱ្យទៅជាភាពឆ្នើមទៅកាន់អន្តរជាតិ។
លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិបានផ្ដល់កិត្តិយសឡើងធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងភាពចម្រើនផ្សេងៗដែលបច្ចេកវិទ្យា CheckinMe អាចជួយជម្រុញកម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ជាលទ្ធផល លោកបានទទួលជ័យលាភីឆ្នើមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មី Cambodia Startup Accelerator នេះ។
ក្រុមហ៊ុន CheckinMe ពិតជាមានសេចក្ដីសោមនស្សរីករាយដែលទទួលជ័យលាភីមួយនេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី Tech in Asia នៅប្រទេសឥណ្ឌូនេស៊ី នាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរ បច្ចេកវិទ្យាកូនខ្មែរ CheckinMe មានប្រព័ន្ធធំៗចំនួនបីគឺ៖
ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក Smart Attendance
ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍បុគ្គលិក Smart Payroll
ប្រព័ន្ធគ្រប់គ្រងការលក់ Smart CRM