បើកដំណើរការជាផ្លូវការហើយ! «គម្រោងឯក» លំនៅឋានប្រណីតលំដាប់ខ្ពស់ពី Bunly Development លើទីតាំងមាសផ្លូវ ៦០ម៉ែត្រ
- 2026-03-16 04:50:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកដំណើរការជាផ្លូវការហើយ! «គម្រោងឯក» លំនៅឋានប្រណីតលំដាប់ខ្ពស់ពី Bunly Development លើទីតាំងមាសផ្លូវ ៦០ម៉ែត្រ
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងទទួលបានការគាំទ្រខ្ពស់ Bunly Development បានប្រកាសបើកដំណើរការជាផ្លូវការនូវគម្រោងលំនៅឋានលំដាប់អភិជនថ្មីសន្លាងមួយដែលមានឈ្មោះថា «គម្រោងឯក» ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅឋានក្នុងក្ដីស្រមៃ និងអ្នកវិនិយោគ។
ភាពលេចធ្លោបំផុតនៃគម្រោងថ្មីនេះ គឺទីតាំងយុទ្ធសាស្ត្រដ៏មានសក្ដានុពលខ្ពស់ ដោយស្ថិតនៅចំកណ្ដាលតំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថី ៦០ ម៉ែត្រ។ ទីតាំងនេះហ៊ុំព័ទ្ធទៅដោយភាពស៊ីវិល័យ ដោយស្ថិតនៅកៀកផ្ទាល់នឹងផ្សារទំនើប អ៊ីអន មានជ័យ (AEON 3) និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលផ្ដល់ភាពងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។
យោងតាមការបញ្ជាក់ពីថ្នាក់ដឹកនាំក្រុមហ៊ុន «គម្រោងឯក» លាតសន្ធឹងលើផ្ទៃដីអភិវឌ្ឍន៍សរុបជិត ១០ ហិកតា ដោយផ្ដោតលើការរចនាម៉ូដបែបទំនើប ទាន់សម័យ និងមានភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមានជម្រើសលំនៅឋានប្រណីតៗជាច្រើនប្រភេទរួមមាន៖
អ្វីដែលរឹតតែពិសេស និងធ្វើឱ្យគម្រោងនេះខុសប្លែកពីគេនោះ គឺការយកចិត្តទុកដាក់យ៉ាងខ្លាំងលើ "គុណភាពនៃជីវិត" របស់អតិថិជន។ ក្រុមហ៊ុនបានទុកផ្ទៃដីរហូតដល់ទៅ ៣០% នៃគម្រោងសរុប សម្រាប់អភិវឌ្ឍជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើក។ តំបន់នេះនឹងរួមបញ្ចូលនូវ អគារការិយាល័យជួល ហាងទំនិញ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលហាត់ប្រាណ ជាដើម។ ការរៀបចំដ៏ហ្មត់ចត់នេះគឺដើម្បីធានាថា ម្ចាស់គេហដ្ឋានទាំងអស់នឹងទទួលបាននូវបទពិសោធន៍នៃការរស់នៅដ៏សម្បូរបែប ងាយស្រួល និងទំនើប ដោយគ្រាន់តែបោះជំហានចេញពីផ្ទះ។
គួររំឭកផងដែរថា ក្រុមហ៊ុន Bunly Development បានបោះជំហានយ៉ាងរឹងមាំក្នុងវិស័យអចលនទ្រព្យកម្ពុជាតាំងពីឆ្នាំ២០១៩ មកម៉្លេះ តាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់លើគម្រោងលំនៅឋានដំបូង និងធំជាងគេរបស់ខ្លួននៅតំបន់ចំការដូង ខណ្ឌដង្កោ ដែលទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងពេញទំហឹងពីសំណាក់អតិថិជនជាច្រើនគ្រួសារ។
សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះដែលមានគុណភាពសំណង់រឹងមាំ ការរចនាឥតខ្ចោះ ទាន់សម័យ និងស្ថិតនៅតំបន់សក្ដានុពលមាសប៉ែកខាងត្បូងរាជធានីភ្នំពេញ «គម្រោងឯក» គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលង។
ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងមកកាន់ក្រុមការងារផ្នែកលក់ដើម្បីទទួលបានព័ត៌មានលម្អិត និងកក់ទីតាំងល្អៗតាមរយៈទូរស័ព្ទលេខ៖ 061 29 3333 ។