កំពូលកីឡាករអ៊ីស្ពតដែលគួរតាមដានក្នុងព្រឹត្តិការណ៍ LCP 2026

  • 2026-04-20 03:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម CTBC Flying Oyster បានឈ្នះពានរង្វាន់ LCP កាលពីឆ្នាំមុនប្រកបដោយភាពស្ទាត់ជំនាញ ដោយបានយកឈ្នះទាំង 3 វគ្គ និងទទួលបានតំណែងជាក្រុមឆ្នើមប្រចាំឆ្នាំយ៉ាងស័ក្តិសមបំផុត។ ដូច្នេះ តើកីឡាកររូបណាខ្លះដែលអ្នកគួរតាមដានឱ្យជាប់ក្នុងរដូវកាលថ្មីនៃ League of Legends Championship Pacific (LCP) នេះ? តស់មកស្វែងយល់ទាំងអស់គ្នានៅក្នុងការវាយតម្លៃពី 1xBet នេះ។

បន្ទាប់ពីបញ្ចប់រដូវកាលមុន កីឡាករវ័យ 18 ឆ្នាំ Tsai "hongQ" Ming-hong របស់ក្រុម CTBC Flying Oyster បានប្រមូលពានរង្វាន់ជាច្រើន រួមមានកីឡាករចំណូលថ្មីឆ្នើម កីឡាករឆ្នើមប្រចាំឆ្នាំ និង MVP វគ្គផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសម្រាកប្រចាំរដូវកាល កីឡាករឆ្នើមៗរបស់ CTBC Flying Oyster គឺ hong Q ដែលជាអ្នកលេងផ្លូវកណ្តាល និង Jun Jia ដែលជាអ្នកលេងសម្លាប់បិសាចនៅក្នុងព្រៃ បានសម្រេចចិត្តបន្តអាជីពរបស់ពួកគេនៅលីគ LPL របស់ប្រទេសចិន តាមរយៈការចូលរួមជាមួយក្រុម JD Gaming។ ចំណែកកីឡាករជំនួយ គឺ Kaiwing ក៏បានចាកចេញទៅចូលរួមជាមួយក្រុម Keyd Stars នៅក្នុងលីគ CBLOL របស់ប្រទេសប្រេស៊ីលផងដែរ។ ការចាកចេញរបស់សមាជិកសំខាន់ៗទាំង 3 រូបនេះបានជះឥទ្ធិពលដល់ទម្រង់លេងរបស់ក្រុម ដោយនៅក្នុងការប្រកួត LCP 2026 វគ្គទី 1 ពួកគេបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ 5-6 ប៉ុណ្ណោះ។

ក្រុមខ្លាំង PSG Talon ក៏បានចាកចេញពីលីគនេះដែរ ដោយមានក្រុមចំណូលថ្មី Ground Zero Gaming មកជំនួសវិញ។ ជាលទ្ធផល តុល្យភាពកម្លាំងនៅក្នុង LCP បានផ្លាស់ប្តូរដែលផ្តល់ឱកាសឱ្យកីឡាករថ្មីៗបង្ហាញខ្លួនជាតារាឆ្នើមក្នុងរដូវកាលខាងមុខនេះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកំពូលកីឡាករអ៊ីស្ពតទាំងប្រាំរូបដែលមានឱកាសខ្ពស់បំផុតក្នុងការជាប់ឈ្មោះជាក្រុមតារាឆ្នើមនៃលីគនេះនៅចុងឆ្នាំ 2026។

  1. Trần "Dire" Duy Đức (ក្រុម Secret Whales)

កីឡាករឆ្នើមលេងផ្លូវកណ្តាលរបស់ក្រុម Secret Whales រូបនេះគឺជាកត្តាសំខាន់ដែលនាំឱ្យក្រុមទទួលបានជោគជ័យក្នុងវគ្គទីមួយ។ Dire បានគ្រប់គ្រងការប្រកួតទាំងនៅផ្លូវកណ្តាល និងការប្រយុទ្ធជាក្រុមបានយ៉ាងជឿជាក់ពេញមួយរដូវកាល។ ក្នុងការប្រកួតវគ្គជម្រុះដ៏សំខាន់បំផុតពីរទល់នឹងក្រុម Deep Cross Gaming កីឡាករ Dire បានក្លាយជាកីឡាករល្អបំផុត ដោយទទួលបានពានរង្វាន់ MVP ចំនួនពីរ។

បូករួមទាំងពានរង្វាន់ MVP ពីរបីទៀតពីរដូវកាលធម្មតា អ្នកលេងផ្លូវកណ្តាលរបស់ក្រុម Secret Whales រូបនេះទទួលបានរង្វាន់បុគ្គលសរុបចំនួន 4 និងជាអ្នកកាន់កំណត់ត្រាតែម្នាក់គត់ដែលទទួលបានពាន MVP ច្រើនជាងគេនៅក្នុង LCP 2026 វគ្គទី 1។ គេនឹងចូលមកកាន់វគ្គទីពីរនៃលីគប៉ាស៊ីហ្វិកនេះក្នុងនាមជាតារាឆ្នើមបំផុត។

  1. Kuo "Hong Suo" Bei-yi (ក្រុម Deep Cross Gaming)

កាលពីឆ្នាំមុន ក្រុម Deep Cross Gaming បានគ្រប់គ្រងការប្រកួត Pacific Championship Series ដោយឈ្នះទាំង 3 វគ្គ និងបានឡើងទៅកាន់កម្រិតខ្ពស់ជាងមុនតាមរយៈការប្រកួតជម្រុះ LCP 2026 Promotion។ កីឡាករដែលល្អបំផុតក្នុងការប្រកួតវគ្គជម្រុះដែលឡើងមកលីគ LCP គឺកីឡាករ Hong Suo ដែលជាអ្នកលេងផ្លូវកណ្តាលរបស់ក្រុម ដោយគេបានបង្ហាញសមត្ថភាពលើសលប់លើគូប្រជែងមកពីក្រុម Chiefs Esports។

ក្នុងនាមជាក្រុមចំណូលថ្មីក្នុង LCP 2026 វគ្គទី 1 នេះ ពួកគេបានចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងរដូវកាលធម្មតា ហើយថែមទាំងបានយកឈ្នះក្រុមម្ចាស់ជើងឯក Secret Whales ទៀតផង។ កម្លាំងជម្រុញដ៏សំខាន់របស់ក្រុមគឺ Hong Suo ដែលតែងតែជួយក្រុមឱ្យឆ្លងផុតការប្រកួតដ៏លំបាកៗ និងទទួលបាន MVP ចំនួនពីរ។ កីឡាករវ័យ 23 ឆ្នាំរូបនេះមានសមត្ថភាពពេញលេញក្នុងការបង្ហាញខ្លួនឱ្យកាន់តែអស្ចារ្យសម្រាប់វគ្គទាំងពីរដែលនៅសល់។

  1. Hoàng "Eddie" Công Nghĩa (ក្រុម Secret Whales)

កីឡាករលេងផ្លូវក្រោមឈ្មោះថា Eddie បានចំណាយពេល 4 ឆ្នាំលេងឱ្យ Team Secret ដែលក្រោយមកបានច្របាច់បញ្ចូលគ្នាជាមួយ Team Whales ក្លាយជា Secret Whales។ ក្នុងនាមជាកីឡាករដែលមានបទពិសោធន៍ប្រកួតជោគជាំ គេគឺជាម្នាក់ក្នុងចំណោមអ្នក Carry ដ៏ល្អបំផុតនៅក្នុងលីគ ដោយជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងកម្រិត KDA (6.27) និងលេខ 1 ក្នុងកម្រិតរកមាស (GPM) 556។ គេក៏ជាសមាជិកប្រចាំនៃក្រុមតារាឆ្នើមរបស់ LCP ផងដែរ។ ភាពរឹងមាំ និងស្ថិរភាពរបស់គេនៅក្នុងវគ្គជម្រុះ គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យរបស់ Secret Whales ក្នុងវគ្គទី 1 ដែលធ្វើឱ្យគេក្លាយជាកីឡាករដែលត្រូវតាមដានបំផុតក្នុងវគ្គទី 2 បន្តទៀត។

  1. Trần "Artemis" Quốc Hưng (ក្រុម GAM Esports)

ក្រុម GAM Esports បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ត្រឹមលេខ 5-6 ក្នុង LCP 2026 វគ្គទី 1 ប៉ុន្តែវាមិនមែនជាកំហុសរបស់កីឡាករផ្លូវក្រោមឈ្មោះ Artemis នោះទេ។ ពេញមួយវគ្គនេះ គេបានបង្ហាញសមត្ថភាពបុគ្គលយ៉ាងខ្លាំងក្លា និងគួរឱ្យចាប់អារម្មណ៍បំផុតក្នុងលីគដោយសម្រេចបានអត្រាសម្លាប់កូនចៅបានល្អបំផុតគឺ 10.6 CS ក្នុងមួយនាទី។

លើសពីនេះទៅទៀត កីឡាកររូបនេះសម្លាប់បានប្រាំនាក់តែម្នាក់ឯងរហូតដល់បីដងក្នុងវគ្គតែមួយ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺធ្វើបានក្នុងមួយប្រកួតតែម្តង ពេលប៉ះជាមួយក្រុម DetonatioN FocusMe។ នេះពិតជាគួរឱ្យចង់ទស្សនាខ្លាំងណាស់!

  1. Chiu "Doggo" Tzu-chuan (ក្រុម CTBC Flying Oyster)

កីឡាករផ្លូវក្រោមឈ្មោះ Doggo និងអ្នកលេងផ្លូវលើឈ្មោះ Rest គឺជាសមាជិកតែពីររូបគត់ដែលនៅសល់ពីក្រុមជើងឯកកាលពីឆ្នាំមុនរបស់ CTBC Flying Oyster។ ខណៈពេលដែល Rest មិនទាន់មានអ្វីលេចធ្លោក្នុងវគ្គទី 1 ប៉ុន្តែ Doggo នៅតែបន្តបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។

កាលពីឆ្នាំមុន រូបគេបានជួយក្រុមឱ្យយកឈ្នះលើក្រុមជើងខ្លាំងលំដាប់ពិភពលោក T1 នៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ 2025។ នៅក្នុងរដូវកាលថ្មីនេះ Doggo ទទួលបានចំណាត់ថ្នាក់ទីពីរក្នុងការរកមាស (GPM 525) ចំណាត់ថ្នាក់ទីបួនចំពោះការបង្កការខូចខាតទៅលើសត្រូវ (DPM 843) និងចំណាត់ថ្នាក់ទីបួនក្នុងការសម្លាប់កូនចៅក្នុងមួយនាទី (CSPM 10.0)។

អ្នកជំនាញអ៊ីស្ពតរបស់ 1xBet សូមរំលឹកថា LCP 2026 វគ្គទី 2 បានចាប់ផ្តើមហើយតាំងពីថ្ងៃទី 4 ខែមេសា នឹងបន្តរហូតដល់ថ្ងៃទី 7 ខែមិថុនា ខណៈដែលអ្នកគាំទ្រអាចចូលរួមលើកទឹកចិត្តក្រុមដែលខ្លួនស្រឡាញ់បានដោយផ្ទាល់នៅលើគេហទំព័រ។

អត្ថបទថ្មី