យុវជនខ្មែរមួយក្រុមបង្កើតកម្មវិធីផ្តល់កម្លាំងចិត្តដល់យុវជននិងជួយដល់កុមារ

  • 2026-07-01 08:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Young Inspired Community បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា Single Trip ដោយកម្មវិធីនេះត្រូវបានបង្កើតឡើងដោយយុវជនខ្មែរមួយក្រុមក្នុងគោលបំណងចង់ក្លាយជាសហគមន៍ដែលជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់យុវជននៅកម្ពុជា។

ដោយសង្កេតឃើញថាបច្ចុប្បន្ន យុវជនជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាដូចជា ងាយបាក់ចិត្ត សម្ពាធពីគ្រួសារ ឆាប់បោះបង់ភាពនឿយហត់ (Burnout) សម្ពាធក្នុងជីវិត ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត។ ទើបយើងចង់បង្កើតកន្លែងមួយដែលពួកគេអាចមកស្វែងរកការលើកទឹកចិត្ត បង្កើតមិត្តភាពល្អៗ ចែករំលែកបទពិសោធ និងរីកចម្រើនជាមួយគ្នាដោយគ្មានការចាប់កំហុសឬមើលបំណាំគ្នាឡើយ។

ក្រៅពីការជួយអភិវឌ្ឍយុវជន young inspired Community ក៏បានបញ្ចូលជាមួយកម្មវិធីសប្បុរសធម៌សម្រាប់កុមារផងដែរ ព្រោះយើងជឿជាក់ថា ការជួយអ្នកដទៃ និងការចែករំលែកក្តីស្រឡាញ់ គឺជាផ្នែកមួយនៃការកសាងសង្គមដែលប្រសើរជាងមុន។

ម្យ៉ាងវិញទៀតក៏មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដែលជាអ្នកមានបទពិសោធន៍ផ្នែកលើកទឹកចិត្តយុវវ័យបែបវិជ្ជាមានដែលមានដូចជា Ms Ya Nochh Mr Dennly and Mr Eam Sokheng។

មិនត្រឹមតែប៉ុណ្ណ្ណេះកម្មវិធី Young Inspire Community ពិតជាមានកិត្តិយសដែលទទួលបានការគាំទ្រពី Klassy Brand Lover @Brightsmile …ដែលជឿជាក់លើចក្ខុវិស័យរបស់ Young Inspired Community យើងនិងប្តេជ្ងាថានិងបន្តជៈឥទ្ធិពលបែបវិជ្ជាមាន និងរួមចំណែកក្នុងការបង្កើតក្តីសង្ឃឹម ការលើកទឹកចិត្ត និងអនាគតដ៏ល្អប្រសើរសម្រាប់យុវជនកម្ពុជា៕

អត្ថបទ៖ តារា

អត្ថបទថ្មី